VOV WorldVOV World
កម្មវិធីសិល្បៈ “ផ្កាជូនលោកអ៊ុំហូ”។
16/05/2012 08:19
VOV-នាយប់ថ្ងៃទី១៥ឧសភានៅក្រុងហាណូយបាន ប្រព្រឹត្តទៅកម្មវិធីសិល្បៈ ផ្កាជូនលោកអ៊ុំហូ ក្នុងឱកាស រំលឹកខួបលើកទី១២២ទិវាកំណើតលោកប្រធាន​ហូជីមិញ និងស្វាគមសន្និបាតបូកសរុបរយៈពេល១ឆ្នាំអនុវត្ត សារាចរណ៍របស់​ការិយាល័យនយោបាយអំពីការជំរុញ ចលនារៀនសូត្រនិងធ្វើតាមគំរូសីលធម៍​លោកប្រធាន ហូជីមិញ។
កម្មវិធីសិល្បៈ “ផ្កាជូនលោកអ៊ុំហូ”។
កម្មវិធីសិល្បៈ “ផ្កាជូនលោកអ៊ុំហូ”។ VOV-នាយប់ថ្ងៃទី១៥ឧសភានៅក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធីសិល្បៈ ផ្កាជូនលោកអ៊ុំហូ ក្នុងឱកាសរំលឹកខួបលើកទី១២២ទិវាកំណើតលោកប្រធាន​ហូជីមិញនិងស្វាគមសន្និបាតបូកសរុបរយៈពេល១ឆ្នាំអនុវត្តសារាចរណ៍របស់​ការិយាល័យនយោបាយអំពីការជំរុញចលនារៀនសូត្រនិងធ្វើតាមគំរូសីលធម៍ ​លោកប្រធានហូជីមិញ។ នៅកម្មវិធី លោក Nguyen The Ky អនុប្រធានគណៈ​កម្មាធិការឃោសនាអប់រំមជ្ឈឹមបានប្រកាសបែបបទនិងនីតិវិធីសំរាប់រង្វាន់ និពន្ធផ្សព្វផ្សាយ​បណ្ដាវណ្ណកម្មអក្សរសាស្ត្រសិល្បៈនិងសារព័ត៌មានស្តីពី ប្រធានបទ “រៀនសូត្រនិង​ធ្វើតាមគំរូសីលធម៍លោកប្រធានហូជីមិញ។” លោក Nguyen The Ky បានសង្កត់​ធ្ងន់ថា៖ “គណៈកម្មាការបញ្ជានិងក្រុមប្រឹក្សារង្វាន់បានអំពាវនាវស្នើរបងប្អូនសិល្បករ​ សិល្បការិនី អ្នកយកព័ត៌មាន ជនរួមជាតិក្នុងប្រទេសនិងនៅឯបរទេស​សកម្ម ចូលរួម​រង្វាន់ ជំរុញការនិពន្ធផ្សព្វផ្សាយវណ្ណកម្មអក្សរសាស្ត្រសិល្បៈ សារព័ត៌មានអំពី​ប្រធានបទរៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធាន ហូជីមិញ៕”