កម្មវិធីសិល្បៈដោយប្រធានបទ “រយៈ ៦៥ ឆ្នាំ - បទចំរៀងស្តីពីយុទ្ធជន”
22/07/2012 08:55
នាយប់ថ្ងៃទី ២១ កក្កដា នៅទីក្រុងហាណូយ បាន ប្រព្រឹត្តទៅកម្មវិធី សិល្បៈដោយប្រធានបទ “រយៈ ៦៥ ឆ្នាំ - បទចំរៀងស្តីពីយុទ្ធជន”។

នាយប់ថ្ងៃទី ២១ កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី សិល្បៈដោយ ប្រធានបទ “រយៈ ៦៥ ឆ្នាំ - បទចំរៀងស្តីពីយុទ្ធជន”។ កម្មវិធី បានសម្ដែងនូវបណ្ដា បទចម្រៀងបដិវត្តន៍ល្បីឈ្មោះដែលបង្ហាញការដឹងគុណរបស់ជំនាន់ថ្ងៃនេះចំពោះ លោកប្រធានហូជីមិញនិងការរួមវិភាគទានរបស់បណ្ដាវីរយុទ្ធជនពលី យុទ្ធជនពិការ វីរៈអ្នកម្តាយវៀតណាមជូនខឿនឯករាជ សេរីភាព របស់មាតុភូមិ។ ក្នុងកម្មវិធីលើកនេះ គណៈចាត់តាំងបានអំពាវនាវបណ្ដាអង្គភាពអាជីវកម្ម សម្បុរសជន ប្រគល់សៀវភៅ សន្សំសំចៃ ចំនួន ១៦០ ក្បាល និងផ្ទះមេត្តាធម៌ចំនួន ២៥ ខ្នង ជូនឲ្យ បណ្ដាវីរៈ អ្នកម្តាយវៀតណាម យុទ្ធជនជំងឺមានស្ថានភាពលំបាកនៅខេត្ត Thai Binh ខេត្ត Thanh Hoa ខេត្ត Quang Tri និងខេត្ត Quang Nam៕ កម្មវិធីសិល្បៈដោយប្រធានបទ “រយៈ ៦៥ ឆ្នាំ - បទចំរៀងស្តីពីយុទ្ធជន”។ (Image: Internet)
Related





