កម្មវិធីតូរតន្ត្រីរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពូលព័រលឿងទុំ-Diox
23/11/2012 09:52
VOV-សមាគមអតីតយុទ្ធជនសាធារណៈរដ្ឋបារាំង (ARAC) បានរៀបចំកម្មវិធីតូរតន្ត្រីចំរុះសំដៅរៃអង្គាស ប្រាក់សំរាប់បុរីមិត្តភាព Van Canh ជាកន្លែងថែទាំជន រងគ្រោះដោយជាតិគីមីពលព័រលឿងទុំ Dioxin ជាច្រើន នៅវៀតណាម នាយប់ថ្ងៃទី២២វិច្ឆិកានៅទីស្ដីការគណៈបក្សកុម្មុយនីស្តបារាំង។

កម្មវិធីតូរតន្ត្រីរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពូលព័រលឿងទុំ-Dioxin VOV-សមាគមអតីតយុទ្ធជនសាធារណៈរដ្ឋបារាំង (ARAC) បានរៀបចំ កម្មវិធីតូរតន្ត្រីចំរុះសំដៅរៃអង្គាសប្រាក់សំរាប់បុរីមិត្តភាព Van Canh ជាកន្លែង ថែទាំជនរងគ្រោះដោយជាតិគីមីពលព័រលឿងទុំ Dioxin ជាច្រើននៅវៀតណាម នាយប់ថ្ងៃទី២២វិច្ឆិកានៅទីស្ដីការគណៈបក្សកុម្មុយនីស្តបារាំង។ លោក Raphael Vahé ប្រធានសមាគមអតីតយុទ្ធជនសាធារណៈរដ្ឋបារាំងនិងជាប្រធានគណៈ កម្មាធិការមិត្តភាពរបស់បារាំងដើម្បីបុរីសន្តិភាព Van Canh បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសូមថ្លែងថារយៈពេល៤០ឆ្នាំក្រោយពេលកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ត្រូវបានចុះហត្ថលេខា សង្គ្រាមហាក់ដូចជានៅដ៏ដែល។ ពីព្រោះការរងឥទ្ធិពល នៃជាតិគីមីពលព័រលឿងទុំគឺសន្សឹមៗនិងសាហាវណាស់ បំផ្លាញ់និងជះឥទ្ធិពល ដល់ជំនាន់ក្រោយជាច្រើន។ បុរីមិត្តភាព Van Canh ត្រូវបានកសាងដើម្បីថែទាំជន រងគ្រោះដោយជាតិគីមីពលព័រលឿងទុំនៅវៀតណាមនិងក៏ជាកន្លែងប្រមូលផ្ដុំអ្នក ស្រាវជ្រាវអំពីការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរនៃជាតិពូលនោះ។ ដើម្បីធ្វើល្អភារកិច្ច នោះ បុរីមិត្តភាព Van Canh ត្រូវការមានខ្ទង់ប្រាក់វិនិយោគទៅលើហេដ្ឋានរចនា សម្ព័ន្ធនិងនោះជាមូលហេតុដែលយើងខ្ញុំអំពាវនាវដល់ទឹកចិត្តរបស់ជនបារាំង ដែលមានសតិសម្បជ្ជញ្ញៈឆ្ពោះមកបណ្ដាជនរងគ្រោះដោយជាតិគីមីពូលព័រ លឿងទុំវៀតណាម៕”
Related






