កងទ័ពនិងប្រជាជនកម្ពុជាជានិច្ចកាលចងចាំគុណូបការៈរបស់កងទ័ពប្រជាជនវៀតណាម
17/09/2012 10:46
(TTX)-កងទ័ពនិងប្រជាជនកម្ពុជាជានិច្ចកាលចងចាំ គុណូបការៈនិងការជួយឧបត្ថម្ភដ៏ធំធេងរបស់កង ទ័ពប្រជាជនវៀតណាមចំពោះបុព្វហេត្ថុរំដោះ ប្រជាជាតិនិងកសាងមាតុប្រទេសកម្ពុជា។

(TTX)-កងទ័ពនិងប្រជាជនកម្ពុជាជានិច្ចកាលចងចាំគុណូបការៈនិងការជួយ ឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពប្រជាជនវៀតណាមចំពោះបុព្វហេត្ថុរំដោះប្រជា ជាតិនិងកសាងមាតុប្រទេសកម្ពុជា។នេះគឺជាការថ្លែងមតិរបស់ឧបនាយក រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិកម្ពុជា នាយឧត្តមលេនីយ៍ ទា បាញ លើ កាណាល់ទូរទស្ស “TV ៥ កម្ពុជា”នាយប់ថ្ងៃទី ១៦ កញ្ញា។ ឧបនាយករដ្ឋមន្ត្រី ទា បាញ បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងសហប្រតិបត្តិការ ការជួយឧបត្ថម្ភ មានប្រសិទ្ធភាពរវាងកងទ័ពនៃប្រទេសទាំង ២ ក្នុងអតីតកាលនិងបច្ចុប្បន្នកាល គឺជាភស្តុងតាងឲ្យចំណងសាមគ្គីភាពមិត្តភាពដ៏ល្អប្រសើរវាងរដ្ឋនិងប្រជាជន កម្ពុជា-វៀតណាម។ តាមឧបនាយករដ្ឋមន្ត្រី ទា បាញ ថា៖ ទិវាជ័យជំនះលើ របបខ្មែរក្រហម (ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩) គឺជាទិវាកំណើរទី ២ របស់ប្រជាជាតិ កម្ពុជាដែលតភ្ជាប់នឹងគុណូបការៈរបស់យុទ្ធជនស្ម័គ្រចិត្ដវៀតណាម៕
Related





