VOV WorldVOV World
កងទ័ពរដ្ឋាភិបាលស៊ីរីបានដណ្តើមកាន់កាប់ទីរួមស្រុកចំនួន ៥ ឡើងវិញនៅខេត្ត Homs
22/04/2013 08:52
(VOVworld) – នាថ្ងៃទី ២១ មេសា កងទ័ពរដ្ឋាភិបាលស៊ីរី បានដណ្តើមកាន់កាប់ ទីរួមស្រុកចំនួន ៥ ឡើងវិញ នៅខេត្ត Homs ជិតនឹងព្រំដែនលីបង់។
កងទ័ពរដ្ឋាភិបាលស៊ីរីបានដណ្តើមកាន់កាប់ទីរួមស្រុកចំនួន ៥ ឡើងវិញនៅខេត្ត Homs
(VOVworld) – នាថ្ងៃទី ២១ មេសា កងទ័ពរដ្ឋាភិបាលស៊ីរីបានដណ្តើមកាន់កាប់ ទីរួមស្រុកចំនួន ៥ ឡើងវិញ នៅខេត្ត Homs ជិតនឹងព្រំដែនលីបង់។ កងទ័ពរដ្ឋា ភិបាលស៊ីរីក៏បានកំទេចជនប្រដាប់អាវុធចំនួន ១០០ នាក់ក្នុងចំណោម ជន ប្រដាប់អាវុធចំនួន ៥ រយនាក់ ដែលបានវាយប្រហារទៅលើព្រលាន យន្តហោះ Al Daba។ ស៊ីរីចោទប្រកាន់អាមេរិកធ្វើឲ្យជំលោះនៅប្រទេសនេះឡើង ជណ្តើរ​ ក្នុងពេលដែល អាមេរិកប្រកាសផ្តល់ជំនួយឧបត្ថម្ភឲ្យភាគីប្រឆាំងនៅស៊ីរី ក្នុង សន្និសីទ “បណ្ដាមិត្តរបស់ស៊ីរី”។ ប៉ុន្តែ អាមេរិកមិននិយាយដល់ការផ្តល់អាវុធ ឬ ការជ្រៀតជ្រែកយោធាក្នុងប្រទេសមជ្ឃឆឹមបូព៌ានេះឡើយ៕