VOV WorldVOV World
ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១២ តំលៃប្រាក់នាំចេញទំនិញកើនខ្ពស់
02/05/2012 08:08
ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១២ តំលៃប្រាក់នាំ ចេញទំនិញទទួលបានជាង ៣៣ ពាន់លានដុល្លា អាមេរិក កើនខ្ពស់បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១១។
ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១២ តំលៃប្រាក់នាំចេញទំនិញកើនខ្ពស់
តាមតួរលេខស្ថិតិរបស់អគ្គនាយកដ្ឋានស្ថិតិវៀតណាមឲ្យដឹងថា៖ ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០១២ តំលៃប្រាក់នាំចេញទំនិញទទួលបានជាង ៣៣ ពាន់លានដុល្លា អាមេរិក កើនខ្ពស់បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១១។ កំណើននាំចេញលើ វស័យមាន ទុនវិនិយោគបរទេស ទទួលបានខ្ពស់ជាងបើប្រៀបនឹងតំបន់សេដ្ឋកិច្ច ក្នុងប្រទេស នៅខាងតំលៃប្រាក់និងល្បឿន កំណើន។ មុខទំនិញនាំចេញមានប្រភេទ មុនទំនិញថ្មី ចំនួន ៤ ដែលមានតំលៃប្រាក់ ១ ពាន់លានដុល្លាអាមេរិក។ ស្តីពីទីផ្សារ នាំចេញ ក្នុងរយៈពេល ៣ ខែ កន្លងមក មានទីផ្សារចំនួន ១២ ដែលទទួលបានតំលៃ ប្រាក់នាំចេញជាង ៥០០ លានដុល្លាអាមេរិក។ ក្នុងនោះ មានទីផ្សារចំនួន ៤ ដែល ទទួលតំលៃប្រាក់នាំចេញជាង ១ ពាន់លានដុល្លាអាមេរិក គឺ ៖ អាមេរិក ជប៉ុន ចិន និងកូរ៉េខាងត្បូង៕ Image: Internet

More