យោងតាមកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) កប៉ាល់ជាង ៣០ គ្រឿង ដោយមានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់ បានឆ្លងកាត់ច្រកសមុទ្រហ័រមូសចាប់តាំងពីល្ងាចថ្ងៃទី ១៣ ខែឧសភា ម៉ោងក្នុងស្រុក។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់នៅថ្ងៃដដែលនោះថា ច្រកសមុទ្រហ័រមូស នៅតែបើកចំហសម្រាប់នាវាពាណិជ្ជកម្មដែលសហការជាមួយអ៊ីរ៉ង់ ហើយបានសន្មតថា ការរំខានលើខ្សែដឹកទំនិញតាមសមុទ្រនេះផ្តើមចេញពីវិធានការរបស់សហរដ្ឋ អាមេរិក។ លោក Araghchi បានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់មិនបានរារាំងការដឹកជញ្ជូនពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រហ័រមូសទេ ហើយបានចាត់ទុកការបិទផ្លូវរបស់សហរដ្ឋ អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ថាជា "ខុសច្បាប់"។
ទោះបីជាសកម្មភាពផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រហ័រមូស បង្ហាញសញ្ញានៃការបន្តឡើងវិញក៏ដោយ ស្ថានភាពសន្តិសុខនៅក្នុងតំបន់នៅតែមានហានិភ័យ។ យោងតាមប្រភពត្រួតពិនិត្យផ្លូវសមុទ្រអន្តរជាតិ ចរាចរណ៍នាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស បានថយចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ៕





