VOV WorldVOV World
ក្រិកបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី
16/05/2012 08:26
(VOVworld)-ក្រិកនឹងត្រូវរៀបចំការបោះឆ្នោតថ្មី១ ក្រោយពីថ្នាក់ដឹកនាំនៃបណ្តាគណៈបក្សរបស់ប្រទេស នេះ បរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី ក្រោយរយៈ ពេល ៩ថ្ងៃ បន្ទាប់ពីការបោះឆ្នោតសកលមុនកាលកំណត់។ បរាជ័យនេះនឹងអូស
ក្រិកបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី
រូបថតៈ Internet      (VOVworld)-ក្រិកនឹងត្រូវរៀបចំការបោះឆ្នោតថ្មី១ក្រោយពីថ្នាក់ដឹកនាំនៃបណ្តា គណៈ បក្សរបស់ប្រទេសនេះ បរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី ក្រោយរយៈពេល ៩ថ្ងៃ បន្ទាប់ពីការបោះឆ្នោតសកលមុនកាលកំណត់។ បរាជ័យនេះនឹងអូសបន្លាយ វិបត្តិនៅក្រិក ដែលកំពុងរុញប្រទេសនេះដល់គ្រោះអាសន្នត្រូវក្ស័យធន និងត្រូវ ដើរចេញពីតំបន់ចាយប្រាក់អ៊ឺរ៉ូ។ អ្នកនាំពាក្សរបស់ប្រធានា ធិបតីក្រិកឲ្យដឹងកាល ពីថ្ងៃទី១៥ឧសភាថា ក្រិកនឹងរៀបចំការបោះឆ្នោតថ្មីមួយ ប៉ុន្តែមិនទាន់ឲ្យដឹងច្បាស់ អំពីពេលវេលារៀបចំទេ ។ រដ្ឋាភិបាលបណ្តោះអាសន្ន បាន បង្កើតឡើងក្នុងថ្ងៃទី ១៦ឧសភា សំដៅដឹកនាំប្រទេសរហូតមកដល់ពេលរៀបចំការបោះឆ្នោតថ្មី។         ការបោះឆ្នោតគ្មានភាគីឈ្នះកាលពីថ្ងៃទី ៦ឧសភាបានបំបែកបំបាក់ រដ្ឋសភា ក្រិកជា ២ភាគី ដែលភាគីម្ខាងគំាទ្រកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន 130 ពាន់លានអ៊ឺរូ សម្រាប់ក្រិក និងភាគីម្ខាងទៀតបដិសេធ។ ដោយហេតុនេះ គេ ព្រួយបារម្មណ៌ថា ការបោះឆ្នោតខាងមុខនឹងមានលទ្ធផលប្រហាក់ប្រហែល១៕