ក្រិកដំណើរការបោះឆ្នោតជាសកលមុនកាលកំណត់។
06/05/2012 08:50
តាមបណ្តាការស្ទង់មតិឲ្យដឹងថាគណះបក្សពី៨ដល់១០មានលទ្ឋភាព ដណ្តើមបានអាសនះក្នុងរដ្ឋសភាអាណត្តិថ្មីក្នុងនោះការរត់ប្រណាំង ប្រព្រឹត្តទៅរវាងគណះបក្សប្រជាធិប-តេយ្យថ្មីជាមួយគណះបក្ស សង្គមនិយម។

ថ្ងៃទី៦ឧសភាអ្នកបោះឆ្នោតក្រិកប្រមាណ១០លាននាក់ទៅបោះឆ្នោត ក្នុងការបោះឆ្នោតជាសកលមុនកាលកំណត់។តាមបណ្តាការស្ទង់មតិ ឲ្យដឹងថាគណះបក្សពី៨ដល់១០មានលទ្ឋភាពដណ្តើមបានអាសនះ ក្នុងរដ្ឋសភាអាណត្តិថ្មី។ក្នុងនោះការរត់ប្រណាំងប្រព្រឹត្តទៅរវាងគណះ បក្សប្រជាធិប-តេយ្យថ្មីជាមួយគណះបក្សសង្គមនិយម។ប្រសិនបើគ្មាន គណះបក្សណាទទួលបានសំលេងគាំទ្រជាអតិបរមានោះប្រធានាធិបតី ក្រិកនឹងលៃទុកពេលវេលា៣ថ្ងៃសំរាប់ថ្នាក់ដឹកនាំនៃគណះបក្សទទួល សំលេងគាំទ្រច្រើនជាងគេដើម្បីរិះរកការព្រមព្រៀងក្នុងការបង្កើតរដ្ឋា- ភិបាល។តាមមគំរោងលទ្ឋផលដំបូងចុងក្រោយត្រូវបានប្រកាសនាថ្ងៃ ទី៧ឧសភា៕
Related





