VOV WorldVOV World
ក្រសួងយុត្តិធម៍រៀបចំសន្និសីទកាសែតអំពីការបូកសរុបការអនុវត្តរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២
18/04/2012 08:25
VOV-នារសៀលថ្ងៃទី១៧មេសា ក្រសួងយុត្តិធម៍ វៀតណាមបានរៀបចំសន្និសីទកាសែត បូកសរុបការ អនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២និងភារកិច្ចឆ្នាំ២០១២នៃ គណៈកម្មាធិការបញ្ជាណែនាំ។
ក្រសួងយុត្តិធម៍រៀបចំសន្និសីទកាសែតអំពីការបូកសរុបការអនុវត្តរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២
ក្រសួងយុត្តិធម៍រៀបចំសន្និសីទកាសែតអំពីការបូកសរុបការអនុវត្តរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២របស់រដ្ឋាភិបាល។ VOV-នារសៀលថ្ងៃទី១៧មេសា ក្រសួងយុត្តិធម៍វៀតណាមបានរៀបចំ សន្និសីទកាសែត បូកសរុបការអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២និងភារកិច្ចឆ្នាំ ២០១២នៃគណៈកម្មាធិការបញ្ជាណែនាំ។ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ Le Hong Son បានឲ្យដឹងថាក្របខ័ណ្ឌបូកសរុបការ អនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២របស់រដ្ឋាភិបាលគ្របដណ្ដប់បណ្ដាបញ្ហាទាក់ ទិនដល់តួនាទី សមិត្ថកិច្ចភារកិច្ចរបស់រដ្ឋាភិបាល។ តាមអនុរដ្ឋមន្ត្រី Le Hong Son ថា រាល់ខ្លឹមសារបូកសរុបសំខាន់ក្នុងការអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ត្រូវបាន កំណត់ តាមរយៈការលាតត្រដាងអនុវត្តព្រមៗគ្នា ហ្មត់ចត់ ប្រជាធិបតេយ្យ របស់ក្រសួងស្ថាប័នស្មើរ ក្រសួងចំនួន៣០និងដំបន់ទាំង៦៣។​ រដ្ឋាភិបាល បានចងក្រង់និងបញ្ជូនរបាយការណ៍ បូកសរុបការអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២របស់រដ្ឋាភិបាលជូនគណៈកម្មាការពង្រាង វិសោធនកម្មរដ្ឋធម្មនុញ្ញ នាចុងខែកុម្ភកន្លងទៅ៕