VOV WorldVOV World
ក្រុមហ៊ុននិងអង្គភាពអាជីវកម្មជាច្រើនចាប់ផ្តើមការដំណើរផលិតកម្មដើមឆ្នាំថ្មី ២០១៣
02/01/2013 08:07
(VOVworld) – នាថ្ងៃទី ១ មករា ក្រុមហ៊ុននិងអង្គភាព អាជីវកម្មជាច្រើនបាន ចាប់ផ្តើមការដំណើរផលិតកម្ម​ ដើមឆ្នាំថ្មី ២០១៣។
ក្រុមហ៊ុននិងអង្គភាពអាជីវកម្មជាច្រើនចាប់ផ្តើមការដំណើរផលិតកម្មដើមឆ្នាំថ្មី ២០១៣
(VOVworld) – នាថ្ងៃទី ១ មករា ក្រុមហ៊ុននិងអង្គភាពអាជីវកម្មជាច្រើនបានចាប់ផ្តើម ការដំណើរផលិតកម្ម​ដើមឆ្នាំថ្មី ២០១៣។ នៅកំពង់ផែ Cai Lan ខេត្ត Quang Ninh ភាគ ខាងជើងវៀតណាមក្រុមហ៊ុ​នចំកាត់កំពង់ផែ Quang Ninh បានទទួលនាវាទំនិញ ដំបូង។ នាយករងនៃ កំពង់ផែ Cai Lan លោក Bui Quang Dao បានឲ្យដឹងថា៖ “ឆ្នាំ ២០១២ មានកាលំបាកជាច្រើន។ ប៉ុន្តែ កម្មាភិបាល បុគ្គលិក​ នៅកំពង់ផែបាន សម្រេចភារកិច្ច។ យើងខ្ញុំមានគោលបំណងថា៖ ខឿនសេដ្ឋកិច្ចនឹងស្តាឡើងវិញ យ៉ាងឆាប់ៗ ដើម្បីកម្មករទទួលបានការងារធ្វើច្រើនជាងទៀត។” កំពង់ផែ Cai Lan ខេត្ត Quang Ninh ភាគខាងជើងវៀតណាម (Image: Internet) នាថ្ងៃដ៏ដែល នាវាដឹកទំនិញ Wintec បានចាកចេញពីកំពង់ផែសេវ៉ាកម្មប្រេង Dung Quat នៅខេត្ត Quang Ngai ភាគកណ្ដាលវៀតណាម។ នេះគឺជានាវាដឹកទំនិញដំបូង ដើមឆ្នាំ ២០១៣ ចូលចតកំពង់ផែនេះ។ ប្រធានក្រុមសេវ៉ាកម្មប្រេងកំពង់ផែ សេវ៉ាកម្ម Dung Quat លោក Dam Tuan Hue បានឲ្យដឹងថា៖ “ដើម្បីធានាគុណភាពទំនិញ ដែលផ្លាស់ប្តូរតាមរយៈកំពង់ផែ នាឆ្នាំ ២០១៣ គណៈកម្មការគ្រប់គ្រងកំពង់ផែបន្តបង្កើនគុណភាពសេវ៉ាកម្មបំរើឲ្យអតិថិជន។” នៅកំពង់ផែ Tien Sa ក្រុមហ៊ុនចំកាត់សមាជិកតែមួយកំពង់ផែ Da Nang ភាគ កណ្ដាលវៀតណាមបានរៀបចំពិធីទទួលទំនិញជាលើកដំបូងនាឆ្នាំថ្មី ២០១៣។ នាយករងនៃក្រុមហ៊ុនចំកាត់សមាជិកតែមួយកំពង់ផែ Da Nang លោក Duong Duc Xuan បានឲ្យដឹងថា៖ “ក្នុងឆ្នាំ ២០១២ កំពង់ផែ  Da Nang ទទួលបានសមិទ្ធិដ៏ធំធេង។ នាឆ្នាំថ្មី ២០១៣ យើងខ្ញុំមានគោលបំណងថា៖ កម្មាភិបាល បុគ្គលិក ទាំងឡាយនឹងខំប្រឹងប្រែង ទទួលឲ្យបានទិន្នផលទំនិញឡើងជិត ៥ លានតោន។” កំពង់ផែសេវ៉ាកម្មប្រេង Dung Quat នៅខេត្ត Quang Ngai ភាគកណ្ដាលវៀតណាម។ (Image: Internet) ក៏ក្នុងថ្ងៃដើមឆ្នាំ២០១៣ នៅការដ្ឋានសាងសង់ផ្លូវហាយវៃ ហាណូយ- Hai Phong កម្មករកំពុងប្រមូលផ្ដុំជំរុញល្បឿនសាងសង់យ៉ាងមមាញឹកជាមួយ ការប្តេជ្ញាចិត្ត​នាំសំណង់ដាក់ឲ្យប្រើប្រាស់យ៉ាងលឿនបំផុត។ គំរោងការណ៍ ផ្លូវហាយវៃ ហាណូយ​- Hai Phong មានប្រវែង១០៦គីឡូម៉ែត្រឆ្លងកាត់ ខេត្តក្រុងចំនួន៤គឺ ហាណូយ Hung Yen Hai Duong និង​ Hai Phong។ ក្នុងពេលនោះតាំងពីថ្ងៃដើមឆ្នាំ២០១៣ ទូកនេសាទត្រីធូណាចំនួនជាង២០​គ្រឿង​ របស់ទីក្រុង Tuy Hoa ខេត្ត Phu Yen បានចូលចត ដោយទុកនីមួយៗនេសាទ ត្រីបាន​ពី​១.៥តោនដល់២តោនត្រូធូណា។ លោក Phan ប្រធានសមាគមរបរនេ សាទ​ត្រី​សង្កាត់​ទី៦ ទីក្រុង Tuy Hoa ខេត្ត Phu Yen បានឲ្យដឹងថា៖ “ឆ្នាំ២០១២ប្រជាជនទទួលបានទន្នផលខ្ពស់ណាស់។ ឆ្នាំ២០១៣ប្រជាជន​បានដម្លើងទូកថ្មីនិងជួសជុលរៀបចំទូកឡើងវិញដើម្បីត្រៀមឲ្យឆ្នាំ ២០១៣ ស្ថិរភាព។ សមាគមរបរ​នេសាទ​ត្រីរួមផ្សំជាមួយអ្នកនេសាទនៅទីនេះចេញ ទៅសមុទ្រនេសាទត្រីធ្វើ​ដំណើរតាមក្រុមដែលមានទូកពី៥ដល់១០គ្រឿង ជួយឧបត្ថម្ភគ្នានិងការពារដំបន់សមុទ្រកោះ​នៃប្រទេសជាតិវៀតណាម៕”