VOV WorldVOV World
ក្រុមការងាររបស់គណៈលេខាមជ្ឈឹមបក្សបានទៅពិនិត្យការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើក
18/04/2012 08:19
VOV-ក្រុមការងាររបស់គណៈលេខាមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាមបានទៅត្រួតពិនិត្យការងារ លាតត្រដាងអនុវត្តសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹម លើកទី៤ស្ដីពី “បញ្ហាបន្ទាន់មួយចំនួនអំពី ការកសាង បក្សនាបច្ចុប្បន្ន”និងការងារលាតត្រដាងអនុវត្ត សារាចរណ៍លេខ០៣របស់ការិយាល័យនយោបាយ អំពី “បន្តជំរុញការរៀនសូត្រនិងធ្វើតាមគំរូសិលធម៍ លោក​ប្រធាន​ហូជីមិញរបស់ ”គណៈកម្មាធិការបក្ស ទីក្រុង Can Tho។
ក្រុមការងាររបស់គណៈលេខាមជ្ឈឹមបក្សបានទៅពិនិត្យការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើក
លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស VOV-នារសៀលថ្ងៃទី១៧មេសាក្រុមការងាររបស់គណៈលេខាមជ្ឈឹមបក្ស កុម្មុយនីស្ត វៀតណាមដឹកនាំដោយលោក Dinh The Huynh សមាជិក ការិយាល័យនយោបាយលេខាមជ្ឈឹមបក្សបានទៅត្រួតពិនិត្យការងារលាត ត្រដាងអនុវត្តសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤ស្ដីពី “បញ្ហាបន្ទាន់ មួយចំនួនអំពី ការកសាងបក្សនាបច្ចុប្បន្ន” និងការងារលាតត្រដាងអនុវត្ត សារាចរណ៍លេខ០៣របស់ ការិយាល័យនយោបាយអំពី “បន្តជំរុញការ រៀនសូត្រនិងធ្វើតាមគំរូសិលធម៍លោក​ប្រធាន​ហូជីមិញរបស់ ”គណៈ កម្មាធិការបក្សទីក្រុង Can Tho។ នៅទីនេះ លោក Dinh The Huynh បាន វាយតំលៃខ្ពស់ការអនុវត្តល្អសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤សំរាប់​កម្មាភិបាល ស្នូលតាមកាលកំណត់ បង្កការស្រុះចិត្តគំនិតខ្ពស់ក្នុងផ្ទៃក្នុងបក្ខជន​និងប្រជាជន គ្រប់ស្រទាប់។ ​លោក Dinh The Huynh បានស្នើរថាក្នុងរយៈពេលខាង​មុខ ទីក្រុងគប្បី បន្តអនុវត្តកិច្ចការទិតៀននិងស្វ័យទិតៀនយ៉ាងហ្មត់ចត់តាមស្មារតី​របស់សេចក្តីសំរេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤ រៀបចំបណ្ដាសន្និបាត ជ្រួតជ្រាបសេចក្តីសំរេចចិត្តនៅបណ្ដាថ្នាក់ខ័ណ្ឌស្រុកនិងគណៈ​កម្មាធិការ​បក្សក្រោមឪវាទគ្រប់ជាន់ថ្នាក់ប្រកបដោយប្រសិទ្ធភាព៕