កាលពីថ្ងៃទី ១២ ខែឧសភា ធ្វើការពិភាក្សាជាមួយទីភ្នាក់ងារសារព័ត៌មានAFP(ប្រទេសបារាំង) តាមអ្នកការទូតបានឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តិទៅតាមការស្នើសុំរបស់ ទុយនីស៊ី ន័រវេស្យ និងចិន។ កិច្ចប្រជុំនឹងរៀបចំឡើងតាមលក្ខំៈបើកចំហ និងមានការចូលរួមរបស់តំណាងអ៊ីស្រាអែល និងប៉ាឡេស្ទីនផងដែរ។ គោលដៅនៃកិច្ចប្រជុំនេះ សំដៅជមរុញខឿនសន្តិភាព ហើយក្រុមប្រឹក្សសន្តិសុខអាចបង្ហាញនូវតួនាទីសម្រាប់ខ្លួនដោយអំពាវនាវឲ្យមានបទឈប់បាញ់មួយផងដែរ៕