VOV WorldVOV World
ក្រុមអ្នកជំនាញការធនៃ អ.ស.ប. ចាប់ផ្តើមដំណើរបំផ្លាញចោលអាវុធគីមី
07/10/2013 08:31
(VOVworld) - នាថ្ងៃទី ៦ តុលា ក្រុមអ្នកជំនាញការរំសាយ សព្វភាវុធនៃ អ.ស.ប. និងអង្គការហាមឃាត់ការប្រើប្រាស់ និងជួញដូរអាវុធគីមីបានចាប់ផ្តើមដំណើរបំផ្លាញចោល អាវុធគីមីគ្រប់ប្រភេទរបស់ស៊ីរី។
ក្រុមអ្នកជំនាញការធនៃ អ.ស.ប. ចាប់ផ្តើមដំណើរបំផ្លាញចោលអាវុធគីមី
ក្រុមអ្នកជំនាញការរំសាយសព្វភាវុធនៃ អ.ស.ប. និងអង្គការហាមឃាត់ការប្រើប្រាស់និង ជួញដូរអាវុធគីមីបានចាប់ផ្តើមដំណើរ បំផ្លាញចោលអាវុធគីមីគ្រប់ប្រភេទរបស់ស៊ីរី។ (Image: Vietnamplus) (VOVworld) - នាថ្ងៃទី ៦ តុលា ក្រុមអ្នកជំនាញការរំសាយសព្វភាវុធនៃ អ.ស.ប. និងអង្គការហាមឃាត់ការប្រើប្រាស់និងជួញដូរអាវុធគីមីបានចាប់ផ្តើមដំណើរ បំផ្លាញចោលអាវុធគីមីគ្រប់ប្រភេទរបស់ស៊ីរី។ ភារកិច្ចរបស់ក្រុមអ្នកជំនាញការ នេះដ៏ធ្ងន់ធ្ងរណាស់។ តាមការប៉ានស្មាន តាមគិតថា៖ មាន ១ ពាន់តោនអាវុធ គីមីដែលត្រូវបានរក្សានៅទីកន្លែងចំនួន ៤៥ ក្នុងទូទាំងប្រទេសស៊ីរី។ ក្រៅពីនោះ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ អង្គការហាមឃាត់ការប្រើប្រាស់និងជួញដូរ អាវុធគីមីត្រូវអនុវត្តភារកិច្ចរបស់ខ្លួននៅប្រទេសមួយដែលសង្រ្គាមស៊ីវិលកំពុង កើតមានឡើង។ តាមសេចក្តីសម្រេចចិត្តរបស់ អ.ស.ប. ស្តីពីបញ្ហានៅស៊ីរី ដំណើរបំផ្លាញចោលឃ្លាំងអាវុធគីមីនៅប្រទេសនេះនឹងត្រូវបានសម្រេចនាពាក់ កណ្ដាលឆ្នាំ ២០១៤៕