ក្រុមអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិលាតត្រដាងសកម្មភាព នៅស៊ីរី។
23/04/2012 10:23
បណ្តាអ្នកសង្កេតការណ៍បានទៅត្រូតពិនិត្យចំណុចក្តៅជាច្រើន នៅស៊ីរី និងមានការជួបប្រាស្រ័យជាមួយដំណាងរបស់ភាគីនយោ បាយនានាក្នុងដំបន់នេះ។

(VOV)-អ្នកនាំពាក្សនៃក្រុមអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិ លោក Neeraj Singh នាថ្ងៃទី២២មេសាបានទទួលស្គាល់ថា បណ្តាអ្នក សង្កេតការណ៍បានទៅត្រូតពិនិត្យចំណុចក្តៅជាច្រើននៅស៊ីរី និងមាន ការជួបប្រាស្រ័យជាមួយដំណាងរបស់ភាគីនយោបាយនានាក្នុងដំបន់ នេះ។ លោក Neeraj Singhបានឲ្យដឹងថាបណ្តាអ្នកសង្កេតការណ៍បាន ទៅខេត្ត Hama ជួបប្រាស្រ័យជាមួយអភិបាលខេត្តនិងទៅកាន់ទីរួមស្រុក Rastanភាគកណ្តាលស៊ីរី។នៅទីក្រុងHomsបណ្តាអ្នកសង្កេតការណ៍បាន មកដល់ទីកន្លែងជាច្រើននិងជួបប្រាស្រ័យជាមួយអ្នកដំបន់។មុននោះក្នុង សេចក្តីប្រកាសរបស់ខ្លួនបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ និងសម្ព័នអារ៉ាប់ Kofi Annan បានអំពាវនាវភាគីទាំងឡាយនៅស៊ីរីទម្លាក់ អាវុធនិងសហប្រតិបត្តិការជាមួយបណ្តាអ្នកសង្កេតការណ៍អង្គការ សហប្រជាជាតិដើម្បីរក្សាការព្រមព្រៀងឈប់បាញ់៕ Image: Internet
Related






