កូរ៉េខាងត្បូងគឺជាវិនិយោគិនផ្ទាល់ពីបរទេសធំបំផុតនៅទីក្រុងហាណូយ
13/11/2012 08:10
នាបច្ចុប្បន្ន កូរ៉េខាងត្បូងគឺជាវិនិយោគិនផ្ទាល់ពីបរទេស ធំបំផុត នៅទីក្រុងហាណូយ ដែលស្រូបយក ៣០% នៃ គំរោងការណ៍វិនិយោគផ្ទាល់ពីបរទេសសរុបនៅទីក្រុង ហាណូយ៕

(VOVworld) – នារសៀលថ្ងៃទី ១២ វិច្ឆិកា ក្នុងជំនួបជាមួយប្រធានសមាគម មិត្តភាព កូរ៉េខាងត្បូង-វៀតណាម លោក Choi Yong Joo ដែលកំពុងមានដំណើរ ទស្សនកិច្ច នៅវៀតណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោកស្រី Nguyen Thi Bich Ngoc បានអះអាងថា៖ ទំនាក់ទំនងសហប្រតិបត្តិការ សេដ្ឋកិច្ច រវាងកូរ៉េខាងត្បូងជាមួយវៀតណាម និយាយរួម និង កូរ៉េខាងត្បូងជាមួយ ទីក្រុង ហាណូយ និយាយដោយឡែក អភិវឌ្ឍន៍កាន់តែល្អប្រសើពីមួយថ្ងៃទៅមួយ ថ្ងៃ។ សមាគមមិត្តភាពវៀតណាម-កូរ៉េខងត្បូងបានធ្វើជាស្ពានតភ្ជាប់ ដើម្បី រដ្ឋាភិបាលនិងអង្គភាពអាជីវកម្មនៃប្រទេសទាំង ២ យោគយល់និងសហប្រតិបត្តិការ ជាមួយគ្នាទៅវិញទៅមកថែមទៀត។ លោកស្រី Nguyen Thi Bich Ngoc បានឲ្យដឹងថា៖ នាបច្ចុប្បន្ន កូរ៉េខាងត្បូងគឺជាវិនិយោគិនផ្ទាល់ពីបរទេសធំបំផុត នៅទីក្រុងហាណូយ ដែលស្រូបយក ៣០% នៃគំរោងការណ៍វិនិយោគផ្ទាល់ពី បរទេសសរុបនៅទីក្រុងហាណូយ៕
Related






