កូរ៉េខាងត្បូងគឺអ្នកនាំចូលជលផលធំទី ៤ របស់វៀតណាម
11/09/2012 09:54
តាមសម្ព័ន្ធសមាគមកែច្នៃនិងនាំចេញជលផល វៀតណាម (VASEP) ពីដើមឆ្នាំដល់មក ឲ្យដឹងថា៖ តំលៃប្រាក់នាំចេញជលផលទៅទីផ្សារកូរ៉េខាងត្បូង ទទួលបាន ៣០០ លាន ដូល្លាអាមេរិក កើន ១៣.៥% បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។

តាមសម្ព័ន្ធសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) ពីដើមឆ្នាំដល់មក ឲ្យដឹងថា៖ តំលៃប្រាក់នាំចេញជលផលទៅទីផ្សារកូរ៉េខាងត្បូងទទួលបាន ៣០០ លាន ដូល្លាអាមេរិក កើន ១៣.៥% បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ នាបច្ចុប្បន្ន កូរ៉េខាងត្បូងគឺអ្នកនាំចូលជលផលធំទី ៤ របស់វៀតណាម។ តាមការវាយតំលៃរបស់ អ្នកជំនាញការផ្នែកជលផលនានាឲ្យដឹងថា៖ ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម–កូរ៉េ ខាងត្បូងពីមួយថ្ងៃទៅមួយថ្ងៃអភិវឌ្ឍន៍។ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងបង្កើនជំនួយ ឧបត្ថម្ភខាងហិរញ្ញវត្ថុនិងព័ត៌មានឲ្យរាល់អង្គភាពអាជីវកម្មជលផលវៀតណាម។ ក្រៅ ពីនោះ ដោយកិច្ចសន្យាបើកទ្វាទីផ្សរតាមកិច្ចព្រមព្រៀង AKFTA ដូច្នោះ ឱកាស បើកទូលាយទីផ្សារនាំចេញជលផលរបស់វៀតណាមទៅប្រទេសនេះគឺជាច្រើន ណាស់។ អង្គភាពអាជី វកម្មនានាត្រូវស្វែងយល់ច្បាស់លស់នូវតម្រូវការរបស់ទីផ្សារ ពិសេសគឺ លើកកំពស់ គុណភាពផលិតផល ដើម្បីបង្កើនភាពប្រគួតប្រជែង៕
Related






