VOV WorldVOV World
កូរ៉េខាងត្បូងលើកកំរិតប្រកាសអាសន្នរខ្ពស់បំផុតនៅតំបន់ព្រំដែន
08/01/2016 06:48
(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Yonhap នាថ្ងៃទី ៧ មករា បានស្រង់សេចក្ដីជូនដំណឹងរបស់ក្រសួង ការពារជាតិកូរ៉េខាងត្បូងឲ្យដឹងថា កងទ័ពប្រទេស នេះបានលើកកំរិតប្រកាសអាសន្នឡើងកំរិតខ្ពស់ បំផុតនៅតំបន់ព្រំដែននានា ដែលជាទីកន្លែងដាក់អូប៉ាល័រផ្សាយសម្លេង។
កូរ៉េខាងត្បូងលើកកំរិតប្រកាសអាសន្នរខ្ពស់បំផុតនៅតំបន់ព្រំដែន
ទាហានកូរ៉េខាងត្បូងតាមដានព័ត៌មានស្ដីអំពីមេដឹកនាំកំពូលកូរ៉េខាងជើងលោក Kim Jong-un នៅលើទូរទស្សន៍ (រូបថត៖smh.com.au) (VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Yonhap នាថ្ងៃទី៧ មករា បានស្រង់សេចក្ដីជូន ដំណឹងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងឲ្យដឹងថា កងទ័ពប្រទេសនេះ បាន លើកកំរិតប្រកាសអាសន្នឡើងកំរិតខ្ពស់បំផុតនៅតំបន់ព្រំដែននានា ដែលជាទី កន្លែងដាក់អូប៉ាល័រផ្សាយសម្លេង។បំរ៉ែបំរួលនេះប្រព្រឹត្តទៅមួយថ្ងៃមុនពេលរដ្ឋា ភិបាលកូរ៉េខាងត្បូងចាប់ផ្ដើមឡើងវិញនូវកម្មវិធីផ្សាយសម្លេងឃោសនាប្រឆាំង សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េតាមរយៈប្រព័ន្ធអូប៉ាល័រផ្សាយសម្លេង ដែលត្រូវបានដាក់នៅតំបន់ព្រំដែនអន្តរកូរ៉េ ហើយក៏ជាមួយថ្ងៃក្រោយពីព្យុងយ៉ាង ប្រកាសថា​ បានសាកល្បងប្រកបដោយជោគជ័យគ្រាប់បែកអ៊ីដ្រូ (គ្រាប់បែក H)។ ក្រៅពីនោះ កងទ័ពកូរ៉េខាងត្បូងនៅដាក់ពង្រាយ យន្តហោះចារកម្មគ្មានអ្នកបើក មីស៊ីលប្រឆាំងរថក្រោះទៀតផង៕

More