កូរ៉េខាងត្បូងមានបំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម
22/08/2013 10:20
ប្រធានាធិបតី Park Geun Hye បានចាត់ទុកជំនួបសន្ទនាជាមួយលោក Truong Tan Sang ជាចំណុចចាប់ផ្ដើមបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជា

ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun Hye (រូបថតVNA) (VOV)_ខុទ្ធកាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានអោយដឹងថា÷ប្រធានាធិបតីប្រទេសនេះ លោកស្រី Park Geun Hye នឹងមានដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៧-ដល់ថ្ងៃទី ១១កញ្ញា ដើម្បីដំណើការចរចារនានាស្ដីពីសេដ្ឋ កិច្ច ជាមួយបណ្ដាថ្នាក់ដឹកនាំវៀតណាម។ ខុទ្ធកាល័យប្រធានាធិបតីកូរ៉េខាងត្បូងក៏ បានអោយដឹងថែមទៀតថា÷ ប្រធានាធិបតី Park Geun Hye បានចាត់ទុកជំនួបសន្ទនា ជាមួយលោក Truong Tan Sang នាថ្ងៃទី ៩កញ្ញាជាចំណុចចាប់ផ្ដើមសំរាប់ការខំប្រឹង ប្រែងបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀត។ ទន្ទឹមនឹងនោះ ប្រធានាធិបតី Park Geun Hyeក៏មានជំនួបសន្ទនាជាមួយបណ្ដាអ្នក់ដឹកនាំផ្សេងៗ”ទៀតរបស់វៀតណាមផងដែរ។ ខ្លឹមសារស្នូលនៃបណ្ដាជំនួបពិភាក្សាលើកនេះរបស់លោកស្រី Park Geun Hye នៅវៀតណាមលើកនេះគឺ ដំណើការចរចារដើម្បីឈានទៅដល់ការព្រមព្រៀងពាណិជ្ជកម្ម១មានផលប្រយោជន៍ដូចគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការអំពីថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាឧស្សាហកម្មរវាងវៀតណាមនិងកូរ៉េខាងត្បូង៕
Related






