កូរ៉េខាងត្បូងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសជាសមាជិកអាស៊ាននានា
17/10/2012 08:23
(VNA) - នាថ្ងៃទី ១៦ តុលា តាមសេចក្តីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ចនិងបញ្ញា កូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រទេសនេះនឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ជាមួយ ប្រទេសជាសមាជិកអាស៊ាននានាដើម្បីជំរុញការនាំចេញ ក្នុងការលៈទេសៈកើតមានឡើងវិបត្តិសេដ្ឋកិច្ចសកល។

(VNA) - នាថ្ងៃទី ១៦ តុលា តាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងបញ្ញា កូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រទេសនេះនឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសជាសមាជិកអាស៊ាននានាដើម្បីជំរុញការនាំចេញក្នុងការលៈ ទេសៈកើតមានឡើងវិបត្តិសេដ្ឋកិច្ចសកល។ ដោយសារ រងផលប៉ះពាល់ពីវិបត្តិ ហិរញ្ញវត្ថុក្នុងតំបន់ចាយប្រាក់អ៊ឺរ៉ុប តំរូវការនាំចូលទំនិញកូរ៉េខងត្បូងរបស់ទីផ្សារ អឺរ៉ុប ក៏ដូចជា ទីផ្សារសកល បានថយចុះ។ ក្នុងពេលនោះ អត្រានៃការនាំចេញពី កូរ៉េខាងត្បូងទៅប្រទេសជាសមាជិកអាស៊ានចំនួន ១០ បានកើនពី ១១.៦% នាឆ្នាំ ២០១១ ឡើង ១២% នាឆ្នាំ ២០១២។ ដូច្នេះ ការបើកទូលាយទំនាក់ទំនងពាណិជ្ជកម្ម សកម្មជាមួយបណ្ដាប្រទេសអាស៊ានត្រូវបានវាយតំលៃជាជំហានត្រឹមត្រូវសំដៅរក្សា សកម្មភាពនាំចេញរបស់កូរ៉េខាងត្បូងក្នុងប៉ុន្មានឆ្នាំខាងមុខ៕
Related






