VOV WorldVOV World
កូរ៉េខាងត្បូងដាស់តឿនសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឆាប់វិលត្រឡប់មកតុចរចារវិញ
22/05/2013 10:16
វិទ្យុ KBS របស់កូរ៉េខាងត្បូងបានជូនដំណឹងឲ្យដឹងថា៖ នាថ្ងៃទី២១ឧសភាក្រសួងបង្រួបបង្រួមនៃប្រទេសនេះ បានអំពាវនាវឲ្យ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមា និតកូរ៉េ ឆាប់វិលត្រឡប់មកតុចរចារវិញព្រមទាំងស្នើឲ្យរៀបចំកិច្ចប្រជុំថ្នាក់ឯកទេសទៀតផង។
កូរ៉េខាងត្បូងដាស់តឿនសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ  ឆាប់វិលត្រឡប់មកតុចរចារវិញ
                                              រូបថត​ thongtanxa.vn Vovworld-វិទ្យុ KBS របស់កូរ៉េខាងត្បូងបានជូនដំណឹងឲ្យដឹងថា៖នាថ្ងៃទី២១ ឧសភាក្រសួងបង្រួបបង្រួមនៃប្រទេសនេះបានអំពាវនាវឲ្យ សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឆាប់វិលត្រឡប់មកតុចរចារវិញព្រមទាំង ស្នើឲ្តរៀបចំកិច្ចប្រជុំថ្នាក់ឯកទេសទៀតផង។សេច​ក្តីប្រកាសពោលខាងលើ ត្រូវបាននាំចេញក្នុងពេលដែលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េបាញ់បង្ហោះគាំជ្រួចផ្លោងរយះខ្លីចំនួន៦លើកកាលពីថ្ងៃទី១៨ដល់ទី២០ ឧសភាកន្លងទៅ។ ក្នុងពេលនោះតាមវិទ្យុសំលេងរុស្ស៊ីថា៖ស្តីពីស្ថានភាពលើឧ​បទ្វីបកូរ៉េរដ្ឋមន្រ្តី ការបរទេសរុស្ស៊ីលោក Sergei Lavrov ចាត់ទុកថា៖មិនចាំបាច់ចាត់ទុកការ បាញ់បង្ហោះគាំជ្រួចផ្លោងនៃ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាប៉ុន្មានថ្ងៃកន្លងទៅគឺរំលោភលើសេចក្តីសំរេចចិត្តអង្គការសហប្រជាជាតិ។នាថ្ងៃដ៍ដែលប្រភពពត៏មាននានារបស់ជប៉ុនបានអោយដឹងថា៖ប្រទេសនេះ កំពុងពិនិត្យមើលការចាប់ផ្តើមឡើងវិញការជួបចរចារជាមួយ សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលត្រូវផ្អាកកាលពីខែវិច្ឆិកាឆនាំ២០១២មក៕