លីបីប្រកាសលទ្ធផលចុងក្រោយនៃការបោះឆ្នោតរដ្ឋសភា
18/07/2012 08:25
(VOV)-លីបីបានប្រកាសលទ្ធផលបោះឆ្នោតរដ្ឋសភា ចុងក្រោយ។ សម្ព័ន្ធភាពបណ្តាកម្លំាងជាតិ (NFA)របស់ អតីតនាយករដ្ឋមន្រ្តី Mahmoud Jibril ទទួលបានជ័យ ជំនះ

អតីតនាយករដ្ឋមន្រ្តី Mahmoud Jibril (រូបថតៈ Internet) (VOV)-លីបីបានប្រកាសលទ្ធផលបោះឆ្នោតរដ្ឋសភាចុងក្រោយ។ សម្ព័ន្ធភាពបណ្តា កម្លំាងជាតិ (NFA)របស់អតីតនាយករដ្ឋមន្រ្តី Mahmoud Jibril ទទួលបានជ័យជំនះ ដោយដណ្តើមបានអាសនៈចំនួន ៣៩។គណៈបក្សយុត្តិធម៌និងស្ថាបនារបស់អង្គការ បងប្អូនឥស្លាមដណ្តើមបាន ១៧កៅអី និងបេក្ខជនឯករាជទាំងឡាយដណ្តើមបាន ១២០កៅអី។គណៈកម្មាធិការរៀបចំការបោះឆ្នោតលីបីឲ្យដឹងថា អ្នកបោះ ឆ្នោត ជាង៦០%បានទៅបោះឆ្នោតរដ្ឋសភានាថ្ងៃទី៧កក្កដាកន្លងទៅ ។ នេះជា របត់ថ្មី១ របស់លីបី បន្ទាប់ពីអតីតមេដឹកនាំ Muamar Gaddafi ត្រូវផ្តួលរលំ។ រដ្ឋសភាថ្មីរបស់ លីបី នឹងមានភារកិច្ចជ្រើសតាំងរដ្ឋាភិបាលថ្មីជំនួសក្រុមប្រឹក្សាជាតិអន្តរកាល (NTC) និងចងក្រងរដ្ឋធម្មនុញ្ញថ្មីដើម្បីយកបោះប្រជាមតិក្នុង ទូទាំងប្រទេស៕
Related






