លើកកំពស់ចំណងមិត្តភាពរវាងវៀតណាមនិងជប៉ុននឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់
12/12/2013 10:58
(VOV)_ លើកកំពស់ចំណងមិត្តភាពរវាងវៀតណាមនិងជប៉ុននឹងជំរុញកិច្ច សហ ប្រតិបត្តិការក្នុងតំបន់។ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yukio Hatoyama បាន

អតីតនាយករដ្ឋមន្ត្រីជប៉ុន Yukio Hatoyama(TTXVN) (VOV)_ លើកកំពស់ចំណងមិត្តភាពរវាងវៀតណាមនិងជប៉ុននឹងជំរុញកិច្ច សហ ប្រតិបត្តិការក្នុងតំបន់។ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yukio Hatoyama បាន អះអាងដូច្នេះ ក្នុងការឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ក្នុង ឱកាសរំលឹក ខួបអនុស្សាវរីយ៍ លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត និងក្នុង ឱកាសដំណើរទស្សនកិច្ចនៅជប៉ុនរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ។ អតីតនាយករដ្ឋមន្ត្រីជប៉ុន Yukio Hatoyama អះអាងថា៖ “ ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុន មិនត្រឹមតែជាទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រ ប៉ុណ្ណោះទេ ថែមទាំងប្រទេសទាំងពីរជាមិត្តភក្តិ មានចង្វាក់បេះដូងដូចគ្នា ទៀតផង។ ខ្ញុំបានគិតថា៖វៀតណាមជាប្រទេសដែលជប៉ុនកសាងបានទំនាក់ទំនង ទំនុកទុកចិត្តបំផុតដែរ៕”
Related






