VOV WorldVOV World
លើកកំពស់ទំនាក់ទំនងវៀតណាម-ថៃឡើងកម្រិតដៃគូយុទ្ធសាស្រ្ត
03/12/2012 11:26
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ សភាព្រះរាជាណាចក្រថៃ Somsak Kiatsuranont នាព្រឹកថ្ងៃទី៣ធ្នូ គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា វៀតណាមដឹកនាំដោយប្រធានរដ្ឋសភា Nguyen Sinh Hung បានអញ្ជើញទៅដល់​ទីក្រុងបាងកកចាប់ផ្តើមដំណើរបំពេញទស្សន កិច្ចជាផ្លូវការព្រះរាជាណាចក្រថៃ។
លើកកំពស់ទំនាក់ទំនងវៀតណាម-ថៃឡើងកម្រិតដៃគូយុទ្ធសាស្រ្ត
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung (រូបថតៈ Internet) (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាព្រះរាជាណាចក្រថៃ  Somsak Kiatsuranont នាព្រឹកថ្ងៃទី៣ធ្នូ គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀត ណាមដឹកនាំដោយប្រធានរដ្ឋសភា Nguyen Sinh Hung បានអញ្ជើញទៅដល់​ ទីក្រុងបាងកកចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការព្រះរាជាណាចក្រថៃ ។បន្ទាប់ពីពិធីទទួលប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hungនិងប្រធាន រដ្ឋសភាថៃ Somsak Kiatsuranont បានធ្វើសហអធិបតីកកិច្ចចរចារ។ នៅទីនេះ ភាគីទាំងពីរ​សម្តែងនូវគោលបំណង បង្កើនថែមទៀតកិច្ចសហប្រតិ បត្តិការលើ គ្រប់វិស័យ ដើម្បីការអភិវឌ្ឍន៌ ភាពសម្បូរុងរឿងនៃប្រទេសនីមួយៗ នាំប្រទេស ទាំងពីរកាន់តែស៊ីជម្រូវនិងទទួលបានលទ្ធផលជាក់ស្តែងដើម្បីផលប្រយោជន៌ របស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់។ភាគីទាំងពីរ ក៏យល់ព្រមបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និង​ជម្រុញថែមទៀត សកម្មភាពរបស់ក្រុមសមាជិកសភាមិត្តភាពវៀតណាម-ថៃ និងថៃ-វៀតណាម។          នាយករដ្ឋមន្រ្តី Yingluck Shinawatra បានយល់ព្រមជាមួយប្រធានរដ្ឋ សភា Nguyen Sinh Hung និងចាត់ទុកថា ការលើកកំពស់ទំនាក់ទំនងរវាងប្រ​ទេសទាំងពីរឡើងទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត។ នាយករដ្ឋមន្រ្តី Yingluck Shinawatra មានគោលបំណងចង់ឲ្យស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ថៃ និងវៀតណាម ជម្រុញរាល់សកម្មភាពផ្លាស់ប្តូរប្រតិភូ ដោយឥតឈប់ឈរ បន្តការជួយឧបត្ថម្ភយ៉ាងខ្លាំងក្លារទំនាក់ទំនង​រវាងរដ្ឋា ភិបាលទាំងពីរនិង ដើម្បីផលប្រយោជន៌របស់ប្រទេសជាតិទាំងពីរទៀតផង។         នាពេលរសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋសភា Nguyen Sinh Hung បានធ្វើ ការជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាថៃ Nikom Wiratpanich។​ នាយប់ថ្ងៃដ៏​ ដែលប្រធានរដ្ឋសភា Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមបានអញ្ជើញចូលរួមពិធីជប់លៀងដែលរៀបចំដោយប្រធានរដ្ឋសភា ថៃ Somsak Kiatsuranont៕  

More