លើកកំពស់សមត្ថភាពចរចារអំពីការប្រែប្រួលអាកាសធាតុសំរាប់វៀតណាមនិងអាស៊ាន
02/10/2013 10:59
Vovworld-សិក្ខាសាលានឹងជួយវៀតណាមក៏ដូចជាប្រទេសសមាជិកអាស៊ានទទួលបានជោគជ័យក្នុងការចរចារអន្តរជាតិអំពីការប្រែប្រួលអាកាសធាតុ

លើកកំពស់សមត្ថភាពចរចារអំពីការប្រែប្រួលអាកាសធាតុសំរាប់វៀតណាមនិងអាស៊ាន (VOV) Vovworld-តាមលោកស្រី Tran Thi Minh Ha ប្រធាននាយកដ្ឋានសហប្រតិបត្តិ ការអន្តរជាតិ ក្រសួងធនធាននិងបរិស្ថានវៀតណាមថា វៀតណាមវាយតំលៃខ្ពស់ ការដែលសមាជិករបស់ក្រុមការងារអាស៊ានទទួលបន្ទុកអំពីការប្រែប្រួលអាកាស ធាតុបានជឿជាក់ប្រគល់ការអនុវត្តពង្រាងផែនការយុទ្ធសាស្ត្ររបស់អាស៊ានសំរាប់ សកម្មភាពរួមចំពោះការប្រែប្រួលអាកាសធាតុ។ នៅសិក្ខាសាលាស្ដីពីការចរចារ ប្រែប្រួលអាកាសធាតុសំរាប់វៀតណាមនិងអាស៊ាននាព្រឹកថ្ងៃទី២តុលានៅទីក្រុង ហាណូយ លោកស្រី Clair Etches ប្រធានគណៈកម្មាធិការដើម្បីភាពសម្បូរុងរឿង ស្ថានទូតអង់គ្លេសបានឲ្យដឹងថា បាននិងកំពុងសន្យាជួយឧបត្ថម្ភការខំប្រឹងប្រែង របស់វៀតណាមក្នុងការប្រែប្រួលអាកាសធាតុដើម្បីធានាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម យ៉ាងចីរភាព។ សិក្ខាសាលានឹងជួយវៀតណាមក៏ដូចជាប្រទេសសមាជិកអាស៊ាន ទទួលបានជោគជ័យក្នុងការចរចារអន្តរជាតិអំពីការប្រែប្រួលអាកាសធាតុ ធានា ឱកាសដើម្បីទទួលបានកិច្ចព្រមព្រៀងថ្មីអំពីការប្រែប្រួលអាកាសធាតុនាឆ្នាំ២០១៥៕
Related






