VOV WorldVOV World
លើកកំពស់តួនាទីរបស់រណសិរ្សមាតុភូមិវៀតណាម
17/06/2014 09:37
(VOVworld) - នាថ្ងៃទី១៧ មិថុនា ទីក្រុង Can Tho​ ភាគ ខាងត្បូងវៀតណាម បាន​រៀបចំសន្និបាតសមាជិក រណសិរ្សមាតុភូមិវៀតណាម នៃទីក្រុង លើកទី៨ និតិកាល២០១៤-២០១៩។
លើកកំពស់តួនាទីរបស់រណសិរ្សមាតុភូមិវៀតណាម
លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ថ្លែងមតិនៅសន្និបាត (រូបថត៖VGP/Tu Luong) (VOVworld) - នាថ្ងៃទី១៧ មិថុនា ទីក្រុង Can Tho​ ភាគខាងត្បូង វៀតណាម បានរៀបចំ សន្និបាតសមាជិករណសិរ្សមាតុភូមិវៀតណាមនៃទីក្រុង លើកទី៨ និតិកាល២០១៤- ២០១៩។ថ្លែងមតិនៅទីនេះលោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម បានចាត់ទុកថា នាពេលខាងមុខ គណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមនៃទីក្រុង Can Tho ចាំបាច់ផ្លាស់ប្ដូរថ្មីនូវសកម្មភាពយ៉ាង ខ្លាំងក្លាថែមទៀត ដើម្បីអនុវត្ដតួនាទីការពារផលប្រយោជន៍របស់ប្រជាជនគ្រប់ស្រទាប់ ចូលរួមការកសាងគណៈបក្សរដ្ឋអំណាចឲ្យកាន់តែរឹងមាំ។ជាពិសេស រណសិរ្សទីក្រុង ត្រូវពង្រីកយ៉ាងធំបំផុតនូវតួនាទីរបស់បណ្ដាអង្គការសមាជិក អនុវត្តការងារ “ស្ដប់ជន និយាយនិងនិយាយឲ្យជនស្ដាប់”៕