VOV WorldVOV World
លើកដម្កើងគ្រូបង្រៀនគំរូចំនួន១៦០នាក់។
17/11/2013 09:03
Vovworld-ពិធីលើកដម្កើងដោយក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម​បានរៀបចំនាព្រឹកថ្ងៃទី១៧វិច្ឆិកានៅទីក្រុងហាណូយ។
លើកដម្កើងគ្រូបង្រៀនគំរូចំនួន១៦០នាក់។
លើកដម្កើងគ្រូបង្រៀនគំរូចំនួន១៦០នាក់។ (VOV)         Vovworld-ពិធីលើកដម្កើងដោយក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម​បានរៀបចំនាព្រឹកថ្ងៃទី១៧វិច្ឆិកានៅទីក្រុងហាណូយ។ អញ្ចើញចូលរួមនិង​ថ្លែង​ មតិនៅពិធី សមាជិកការិយាល័យនយោបាយនិងជាប្រធានរណសិរ្សមាតុភូមិ វៀត​ ណាមលោក Nguyen Thien Nhan បានជូនពរលោកគ្រូអ្នកគ្រូក្នុងឱកាស​រំលឹក​ខួប អនុស្សាវរីយ៍នៃទិវាគ្រូបង្រៀនវៀតណាម។         “ក្នុងប៉ុន្មានឆ្នាំកន្លងមក ផ្នែកអប់រំគឺជាប្រភពដើម្បីអភិវឌ្ឍន៍ប្រភពធនធាន​ មនុស្ស បំប៉ុនអ្នកពូកែ។ ទទួលបានស្នាដៃនោះមានការរួមចំណែករបស់ជួរគ្រូ​ បង្រៀន។”         គ្រូបង្រៀនចំនួន១៦០នាក់ត្រូវបានលើកដម្កើងលើកនេះដំណាងឲ្យគ្រូ​បង្រៀនជាង១លាន២សែននាក់ក្នុងទូទាំងប្រទេស។ អ្នកគ្រូ Vang Thi Ghenh សាលាមត្តេយសិក្សាឃុំ Man Than ស្រុក Simacai ខេត្ត Lao Cai បានឲ្យដឹងថា៖         “ខ្ញុំសប្បាយរីករាយក្នុងពេលជាដំនាងឲ្យខេត្ត Lao Cai ត្រូវបានលើកដម្កើង។ នេះក៏ជាកំលាំងចលករដើម្បីយើងខ្ញុំខំប្រឹងប្រែងក្នុងរយៈពេលខាងមុខ៕”