លោក Abdullah Abdullah ប្រកាសដណ្តើមជ័យជំនេះក្នុងការបោះឆ្នោតប្រធានាធិបតីនៅអាប់ហ្គានីស្ថាន
09/07/2014 08:18
(VOVworld) – នាថ្ងៃទី ៨ កក្កដា បេក្ខជន និងជាអតីត រដ្ឋមន្ត្រីការបរទេសរបស់អាប់ហ្គានីស្ថាន លោក Abdullah Abdullah បានប្រកាសដណ្តើមជ័យជំនេះក្នុងការបោះឆ្នោត ប្រធានាធិបតីនៅប្រទេសនេះ។

លោក Abdullah Abdullah ប្រកាសដណ្តើមជ័យជំនេះក្នុងការបោះឆ្នោតប្រធានាធិបតីនៅអាប់ហ្គានីស្ថាន (Image: VNA) (VOVworld) – នាថ្ងៃទី ៨ កក្កដា បេក្ខជន និងជាអតីតរដ្ឋមន្ត្រីការបរទេសរបស់ អាប់ហ្គានីស្ថាន លោក Abdullah Abdullah បានប្រកាសដណ្តើមជ័យជំនេះក្នុង ការបោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះ។ ថ្លែងមតិនៅរដ្ឋធានី Kabul លោក Abdullah បានអះអាងថា៖ លោកនឹងបន្តការតស៊ូក្នុងការបោះឆ្នោតប្រធានាធិបតី ហើយ អំពាវនាវឲ្យអ្នកគាំទ្រអត់ធ្មត់។ អតីតរដ្ឋមន្ត្រីការបរទេសអាប់ហ្គានីស្ថាន ក៏បានសង្កត់ ធ្ងន់ថា៖ លទ្ធផលដំបូងនៃការបោះឆ្នោតដែលត្រូវបានប្រកាសនា ថ្ងៃទី ៧ កក្កដា គឺខុសច្បាប់និងលោកមិនទទួលស្គាល់លទ្ធផលនេះឡើយ។ ប៉ុន្តែ លោក Abdullah ក៏បានអំពាវនាវឲ្យប្រជាជនរក្សាសាមគ្គីភាពក្នុងពេលដែល ប្រទេសជាតិកំពុងប្រឈមមុខនឹងដំណើរការផ្ទេរប្រគល់សិទ្ធិអំណាចដ៏ស្មុគស្មាញ នាបច្ចុប្បន្ននេះផងដែរ៕
Related






