លោក Francoise Hollandeទទួលបានជោគជ័យក្នុងការបោះឆ្នោត ប្រធានាធបតីបារាំងជុំទី២។
07/05/2012 09:29
បេក្ខជន គណៈបក្សសង្គមនិយម Francois Hollandបានទទួលជោគជ័យ ជាផ្លូវការ ក្នុងការបោះឆ្នោតប្រធានាធបតីបារាំងជុំទី២នាថ្ងៃទី ៦ឧសភា។

បេក្ខជន គណៈបក្សសង្គមនិយម Francois Hollandបានទទួលជោគជ័យ ជាផ្លូវការ ក្នុងការបោះឆ្នោតប្រធានាធបតីបារាំងជុំទី២នាថ្ងៃទី ៦ឧសភា។ លទ្ឋផលរាប់ស្លឹកឆ្នោតដំបូងដោយក្រសួងមហាផ្ទៃប្រកាសនាថ្ងៃដ៍ដេល បានសរឲ្យឃើញថា លោកFrancois Hollandទទួលបានសំលេងគាំទ្រចំនូន 51,05% ឯ ប្រធានាធិបតីកំពុងកាន់តំណែង Nicolas Sarkozyទទួលបាន សំលេងគាំទ្រ48,95%តែប៉ុណ្ណោះ។ លោក Nicolas Sarkozyបានទទួលស្គាល់ បរាជ័យនិងអបអរសាទរ ជោគជ័យលោកFrancois Hollandតាមទូរសព្ទ។ តាមមគំរោង លទ្ឋផលចុងក្រោយនឹងត្រូវបានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ប្រកាសនាដើមសប្តាហ៍ខាងមុខ។ លោកFrancois Holland បានមានបទថ្លែងមតិដំបូងក្រោយពីទទួលេជោគ-ជ័យក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង។ក្នុងសារផ្ញើរដល់បណ្តាជន គាំទ្រលោកនៅTulle លោកបានថ្លែងសេចក្តីអគុណចំពោះជនទាំងនេះ។ លោកក៍បានសង្កត់ធ្ងន់ទៅលើការទទួលខុសត្រូវថ្មីរបស់ខ្លួនក្នុងថានះ ជាប្រធានាធិបតីរបស់បារាំងផងដែរ។លោកបាននាំចេញបញ្ហាអាទិភាព ដែលនឹងអនុវត្តនាពេលខាងមុខ។ក្នុងនោះមានបញ្ហានាំប្រទេសបារាំង រួចផុតពីវិបត្តិ បង្កើនផលិតកម្មនិងបន្ថយការខ្វះខាតចវិការរដ្ឋជាដើម។ ឆ្លើយតបសម្ភាសជាមួយអ្នកយកព័ត៏មាននៃវិទ្យុសំលេងវៀតណាមនៅ ទីលានBastilleក្នុងនាទីស្វាគមជ័យជំនះអ្នកបោះឆ្នោតគាំទ្រលោកFrancois Hollandបានសំដែងនូវសុទិដ្ឋិនិយមទៅលើសេចក្តីសន្យារបស់លោក។ អ្នកបោះឆ្នោត១រូបបាននិយាយថា:“ខ្ញុំគាំទ្រយ៉ាងខ្លាំងចំពោះបណ្តាគោល នយោបាយដែលលោក Hollande បានលើកឡើង។បើ និយាយថា៖ ត្រូវអនុវត្តភ្លាមមួយរំពេចគឺពិបាកណាស់។តែក្នុងអាណត្តិ៥ឆ្នាំគឺអាចធ្វើបាន។ មានអ្នកបោះឆ្នោតខ្លះសម្តែងនូវការខ្វល់ខ្វាយចំពោះការទទួលខុសត្រូវ របស់ប្រធានាធិបតីថ្មី។”ខ្ញុំរំពឹងគិតថា៖ពិបាកណាស់។តែត្រូវព្រមទទួល។ ពីព្រោះនេះជាការជ្រើសរើសរបស់ប្រជាជនបារាំង”។ និមិត្តរូបនៃប្រទេសបារាំង(Internet). ការផ្ទេរសិទ្ធអំណាចរបស់ប្រធានាធិបតីបារាំងនិងចាប់ផ្តើមក្នុងរយះពេល១ សប្តាហ៏ទៀត។តាមផែនការ នាថ្ងៃទី១៦ឧសភាលោកFrancois Hollande នឹង ចេញដំណើរទៅចូលរួមសន្និសិទ G8 នៅអាមេរីក។ បន្ទាប់នោះគឺសន្និសីទ កំពូលប្លុក NATO នឹងការជួបប្រាស្រ័យ១ជាមួយអធិការបតីអាលឺម៉ង Angela Merkel ។លោក Francois Hollande កើតនាថ្ងៃទី១២សីហាឆ្នាំ១៩៥៤នៅទីក្រុង Rouen ភាគពាយព្យប្រទេសបារាំង។លោកធ្លាប់ធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចនៅ សម័យប្រធានាធិបតីបារាំង Francois Mitterrand ។ឆ្នាំ១៩៩៧ លោកក្លាយ ទៅជាប្រមុខគណះបក្សសង្គមនិយមជំនួសលោកLionel Jospin នឹងទទួល រ៉ាប់រងតំណែងនេះក្នុងរយះពេលជាង១ទសវត្ស។ លោក Francois Hollande នឹងធ្វើពិធីសច្ចាប្រណិធានទទួលតំណែងនាថ្ងៃទី១៥ឧសភាខាងមុខនេះ។នា ថ្ងៃទី៧ឧសភាអគ្គលេខាបក្សកម្មុយនីរ្តវៀតណាមNguyen Phu Trong និង ប្រធានរដ្ឋ Truong Tan Sang បានផ្ញើសារទូរលេខអំណសារទរជូនលោក Francois Hollandក្នុងឪកាសលោកត្រូវបានជ្រើសតាំងធ្វើជាប្រធានាធិបតី បារាំង ៕
Related





