VOV WorldVOV World
លោក Huynh Dam ជួបធ្វើការជាមួយសមាគមន៍ ជួយឧបត្ថម្ភជនពិការនិងកុមារកំព្រាវៀតណាម។
02/06/2012 08:48
VOV- នាថ្ងៃទី១មិថុនា នៅក្រុងហាណូយ ប្រធាន គណៈកម្មាធិការរណសិរ្សមាតុភូមិ​វៀត​ណាម Huynh Dam បានជួបធ្វើការជាមួយសមាគមន៍ជួយឧបត្ថម្ភ ជនពិការនិងកុមារកំព្រា​វៀតណាម។
លោក Huynh Dam ជួបធ្វើការជាមួយសមាគមន៍ ជួយឧបត្ថម្ភជនពិការនិងកុមារកំព្រាវៀតណាម។
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ លោក Huynh Dam បានជួបធ្វើការជាមួយសមាគមន៍ជួយឧបត្ថម្ភជនពិការនិងកុមារកំព្រាវៀតណាម។ VOV- នាថ្ងៃទី១មិថុនា នៅក្រុងហាណូយ ប្រធានគណៈកម្មាធិការរណសិរ្ស មាតុភូមិ​វៀត​ណាម Huynh Dam បានជួបធ្វើការជាមួយសមាគមន៍ជួយ ឧបត្ថម្ភជនពិការនិងកុមារកំព្រា​វៀតណាម។ ថ្លែងមតិនៅទីនេះ លោក Huynh Dam បានសង្កត់ធ្ងន់ទៅលើរាល់លទ្ធផល​ដែលសមាគមន៍ជួយ ឧបត្ថម្ភជនពិការនិងកុមារកំព្រាវៀតណាមទទួលបានក្នុងរយៈពេល២០ឆ្នាំ​កន្លងមកក្នុងការរួមចំណែកបង្កើនផែនមហាសាមគ្គីប្រជាជាតិទាំងមូល ទន្ទឹមនឹងនោះនាំមកនូវ​ក្តី​សប្បាយនិងសុភមង្គល់សំរាប់ជនពិការនិងកុមារ កំព្រាទៀតផង។​ ប្រធានគណៈកម្មាធិការរណសិរ្ស​មាតុភូមិវៀតណាម Huynh Dam បានស្នើថាក្នុងរយៈពេលខាងមុខសមាគមន៍ជួយឧបត្ថម្ភជន​ពិការនិងកុមារកំព្រាវៀតណាមត្រូវបន្តពង្រីកកំលាំងសាមគ្គីភាព ថែទាំល្អ ជាងទៀតសំរាប់ជន​ពិការនិងកុមារកំព្រា។ ទន្ទឹមនឹងនោះសមាគមន៍ត្រូវ ជំរុញការឃោសនារាល់គោលការណ៍​គោលមាគ៌ារ គោលនយោបាយ ត្រឹមត្រូវរបស់បក្សនិងរដ្ឋចំពោះជនពិការនិងកុមារកំព្រា៕