លោក Nicolas Maduro ឈរឈ្មោះជាផ្លូវការក្នុងការបោះឆ្នោតប្រធានាធិបតី Venezuela
12/03/2013 11:21
(VOVworld) – នាថ្ងៃទី ១១ មិនា ប្រធានាធិបតីជាបណ្តោះ អាសន្ន Venezuela លោក Nicolas Maduro បានឈរឈ្មោះ ជាផ្លូវការ ក្នុងការបោះឆ្នោតប្រធានាធិបតីដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ១៤ មេសា ខាងមុខ។

(VOVworld) – នាថ្ងៃទី ១១ មិនា ប្រធានាធិបតីជាបណ្តោះអាសន្ន Venezuela លោក Nicolas Maduro បានឈរឈ្មោះជាផ្លូវការ ក្នុងការបោះឆ្នោតប្រធានាធិបតីដែលនឹង ប្រព្រឹត្តទៅ នាថ្ងៃទី ១៤ មេសា ខាងមុខ។ មុននោះ លោក Nicolas Maduro បានដាក់ ជូនកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល នៅទីស្នាក់ការនៃក្រុម ប្រឹក្សារៀបចំការបោះ ឆ្នោតជាតិ (CNE) ក្នុងករណី លោក Nicolas Maduro ជាប់ឆ្នោត។ នេះគឺជាផែនការ កសាងសង្គមនិយម ក្នុងដំណាក់កាល ២០១៣ - ២០១៩ ដែលអតីតប្រធានាធិបតី Hugo Chavez បានដាក់ចេញ។ លោក Maduro បានអះអាងនូវភារកិច្ចបន្តដឹកនាំ ប្រទេស Venezuela ដំណើរការបដិវត្តន៍ Bolivar តទៅទៀត។ ក្រៅពីនោះ លោក Maduro ក៏បានអំពាវនាវឲ្យប្រជាជាន Venezuela ស្មោះត្រង់ជាមួយអតីតប្រធានាធិបតី Hugo Chavez។ យុទ្ធនាការ ចលនាសម្លេងគាំទ្ររបស់លោក Maduro ដោយយកឈ្មុះ Hugo Chavez ដើម្បីលើកដម្កើងអ្នកដឹកនាំឆ្វេងនិយមនេះ៕
Related






