VOV WorldVOV World
លោក​ដូណាល់ ត្រាំ ប្រកាសថា នឹងស្វែងរកដំណោះស្រាយលើបញ្ហា​ហ្គ្រីនឡែន ដែលបំពេញចិត្តទាំងអាមេរិក និង​ណាតូ
21/01/2026 07:11
(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២០ ខែមករា នៅសេតវិមាន ក្នុងឱកាសខួប ១ឆ្នាំនៃការវិលត្រឡប់ឡើងកាន់អំណាច ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នឹងឈានដល់កិច្ចព្រមព្រៀងមួយស្តីពីអនាគតរបស់ហ្គ្រីនឡែន ដែលជាកោះស្វយ័តរបស់ប្រទេសដាណឺម៉ាក។ ប្រធានាធិបតីអាមេរិក បានប្រកាសថា លោកនឹងបញ្ចុះបញ្ចូលប្រជាជនហ្គ្រីនឡែនថា ពួកគេនឹងសប្បាយរីករាយនៅពេលបានក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក។
លោក​ដូណាល់ ត្រាំ ប្រកាសថា នឹងស្វែងរកដំណោះស្រាយលើបញ្ហា​ហ្គ្រីនឡែន ដែលបំពេញចិត្តទាំងអាមេរិក និង​ណាតូ
ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក បាននាំចេញនៅពេលដែលលោកគ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងដាវ៉ូស ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។ នៅទីក្រុងដាវ៉ូស លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏នឹងជួបជាមួយសម្ព័ន្ធមិត្តណាតូផងដែរ។ នាចុងសប្តាហ៍កន្លងទៅ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធ ១០% លើប្រទេសដាណឺម៉ាក និងប្រទេសសមាជិកណាតូចំនួន ៨ផ្សេងទៀត ដោយសារប្រទេសទាំងនេះ បានប្រឆាំងជំទាស់នឹងសហរដ្ឋអាមេរិកលើបញ្ហាហ្គ្រីនឡែន។ លើសពីនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនបានច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកតំបន់ដីនេះ ពីប្រទេសដាណឺម៉ាកនោះទេ៕
TAG
VOV/VOVworld/​ដូណាល់ ត្រាំ/ដំណោះស្រាយ/បញ្ហា​ហ្គ្រីនឡែន/​ណាតូ