លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VGP) |
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកឡើងភារកិច្ចសំខាន់មួយ ចំនួនរបស់ក្រសួងព័ត៌មាននិងទូរគមនាគមន៍ នាពេលខាងមុខដូចជា៖ ការរៀបចំរចនា សម្ព័ន្ធកម្មាភិបាល ការងារគ្រប់គ្រងរដ្ឋ ការកសាងយន្តការ គោលនយោបាយដើម្បី កៀរគរប្រភពធនធានស្របច្បាប់ទាំងអស់សម្រាប់អភិវឌ្ឍ ជាដើម។ រួមជាមួយគ្នានោះ កសាងនិងដឹកនាំការអនុវត្តយុទ្ធសាស្ត្រផ្លាស់ប្ដូរឌីជីថលជាតិលើគ្រប់ជ្រុងជ្រោយ ក្នុង នោះការកសាងប្រទេសវៀតណាមឌីជីថលគឺជាភារកិច្ចឯកទេសដ៏ធំរបស់ក្រសួង នាបច្ចុប្បន្ន។
លោកនាយករដ្ឋមន្រ្តីបានក្រើនរំលឹកថា ការងារទូរគមនាគមន៍គឺជាភារកិច្ចដ៏ សំខាន់ ហេតុដូច្នេះ ចាំបាច់ត្រូវបង្កើនការយល់ដឹង ការកសាងយន្តការ គោល នយោបាយឲ្យបានសមស្រប ដើម្បីវិស័យទូរគមនាគមន៍ពិតជា “ប្រភពធនធាននិង ជាកម្លាំង”៕







