ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
បន្ទាប់ពីស្ដាប់តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហាណូយ ឧទ្ទេស នាមពីជីវប្រវត្តិរបស់អ្នកឈរឈ្មោះបោះឆ្នោតរួច បណ្ដាបេក្ខជនបានជម្រាបជូនម្ចាស់ ឆ្នោតអំពីគម្រោងកម្មវិធីសកម្មភាពរបស់ខ្លួនប្រសិនបើជាប់ឆ្នោតជាសមាជិករដ្ឋសភានីតិកាលទី១៥។ អញ្ជើញបង្ហាញកម្មវិធីសកម្មភាពនៅកិច្ចប្រជុំ លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា៖ “ប្រសិន បើជាប់ឆ្នោតជាសមាជិករដ្ឋសភា នោះគឺជាកិត្តិយសដ៏ធំធេង ខ្ញុំនឹងខិតខំ ប្រឹងប្រែងធ្វើអស់ពីសមត្ថភាពរបស់ខ្លួន។ ដោយមានបទពិសោធន៍ជាសមាជិករដ្ឋសភាហើយធ្លាប់បានកាន់តំណែងជាប្រធានរដ្ឋសភាផងដែរ ខ្ញុំនឹងខិតខំចូលរួមចំណែកក្នុង ការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជាដោះស្រាយមតិយោបល់របស់ម្ចាស់ឆ្នោតឲ្យ បានទាន់ពេលវេលា។ សូមអរគុណអ៊ុំពូមីង បងប្អូនទាំងអស់ ហើយសង្ឃឹមថា បងប្អូន ម្ចាស់ឆ្នោតបន្តផ្ដល់មតិយោបល់ ដើម្បីជួយគណៈប្រតិភូសមាជិករដ្ឋសភានៃទីក្រុង ហាណូយ និងរូបខ្ញុំផ្ទាល់ សម្រេចបានយ៉ាងល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន”។
តាងនាមបេក្ខជននៃមណ្ឌលបោះឆ្នោតលេខ១ទីក្រុងហាណូយ លោកអគ្គលេខា បក្ស Nguyen Phu Trong បានបញ្ជាក់សារជាថ្មីម្ដងទៀតថា ប្រទេសជាតិមិនធ្លាប់មាន កម្លាំង ឋានៈ កិត្យានុភាព និងបុព្វហេតុដូចនាសព្វថ្ងៃឡើយ។ លោកអគ្គលេខាបក្ស ក៏បានសង្កត់ធ្ងន់ថា នាពេលខាងមុខ នៅតែមានការងារជាច្រើនដែលត្រូវធ្វើ លក្ខណៈ ងាយស្រួលមានច្រើនពិតមែន ក៏ប៉ុន្តែការលំបាក បញ្ហាប្រឈមក៏ធំណាស់ ជាពិសេស ក្នុងបរិបទដែលជម្ងឺរាតត្បាត កូវីដ ១៩ នៅតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហេតុ ដូច្នេះ ប្រព័ន្ធនយោបាយទាំងមូលគួរតែបន្តរួបរួម សាមគ្គីគ្នានាំប្រទេសជាតិជំនះ ពុះពារលើបញ្ហាប្រឈមទាំងអស់៕







