លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈ "សំឡេងក្រោមពន្លឺព្រះអាទិត្យ"
24/03/2026 08:30
(VOVWORLD) - នាយប់ថ្ងៃទី ២៣ ខែមីនា នៅរោងមហោស្រព Ho Guom ទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងការប្រគំតន្ត្រីស៊ីមហ្វូនីក្រោមប្រធានបទ "សំឡេងក្រោមពន្លឺព្រះអាទិត្យ" ដែលជាការបង្ហាញមុខលើកដំបូងនៃវង់តន្ត្រីស៊ីមហ្វូនីកងទ័ព។

លោកអគ្គលេខាបក្ស តូ ឡឹម និងបណ្ដាតំណាង អញ្ជើញចូលរួមកម្មវិធី។ (រូបថត៖ qdnd.vn) លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មការយោធាមជ្ឈិម; លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ កម្មវិធីត្រូវបានរៀបចំជា ៣ ជំពូក ដែលពោរពេញទៅដោយលក្ខណៈនយោបាយនិងសិល្បៈ ដោយណែនាំទស្សនិកជនឆ្លងកាត់អារម្មណ៍ផ្សេងៗគ្នាតាមរយៈលំហូរប្រវត្តិសាស្ត្រជាតិ។ ជំពូកទី ១ ដោយមានចំណងជើងថា "ពន្លឺព្រះអាទិត្យចែងចាំងបំភ្លឺផ្លូវ" បានបង្កើតឡើងបរិយាកាសតន្ត្រីដ៏ពោរពេញទៅដោយមោទនភាព និងការដឹងគុណចំពោះបក្សដ៏រុងរឿង និងលោកប្រធានហូជីមិញដ៏មហិមារ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រគល់ផ្កាដើម្បីអបអរសាទរការបង្ហាញមុខដោយជោគជ័យរបស់វង់តន្ត្រីស៊ីមហ្វូនីកងទ័ព។ (រូបថត៖ qdnd.vn) ជំពូកទី ២ ដោយមានចំណងជើងថា "ផ្កាយនៅលើមួក - ពណ៌ទង់ក្នុងបេះដូង" បានរួមចំណែកដល់ការពណ៌នាយ៉ាងរស់រវើកអំពីរូបភាពរបស់កងទ័ពលោកអ៊ុំហូ។ ទស្សនិកជន បានរំលឹកឡើងវិញនូវសម័យកាលតស៊ូរបស់ប្រទេសជាតិ ឬទទួលបានអារម្មណ៍អំពីការលះបង់ដោយស្ងៀមស្ងាត់ក្នុងសម័យសន្តិភាព។ ជំពូកទី ៣ ដោយមានចំណងជើងថា "សំឡេងនៃថ្ងៃថ្មី" គឺជាការអះអាងនូវការធ្វើសមាហរណកម្មអន្តរជាតិ។ បញ្ចប់ដោយបទភ្លេង "ស្វាគមន៍និទាឃរដូវវៀតណាម" កម្មវិធីនេះបានបើកចេញអនាគតមួយដ៏ពោរពេញដោយក្តីសង្ឃឹមនិងកម្លាំងរស់ប្រកបដោយភាពធន់របស់ប្រទេសជាតិ៕
TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/កម្មវិធីសិល្បៈ/កងទ័ព
Related





