VOV WorldVOV World
អ៊ីរ៉ង់បដិសេធមិនចុះចាញ់ ខណៈដែលបានគំរាមកំហែងហ៊ុំពទ្ធ័សមុទ្រក្រហមបន្ថែមទៀត
16/04/2026 09:47
[VOVWORLD] - ដោយបន្តវិធីសាស្រ្តដ៏តឹងរឹងចំពោះសង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នាថ្ងៃទី ១៥ មេសា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចសម្រាប់ការសន្ទនាដើម្បីដោះស្រាយជម្លោះ ប៉ុន្តែបាន​ប្តេជ្ញាចិត្តមិនចុះញ៉មនៅចំពោះមុខអំណាចផ្តាច់ការនោះ​ទេ។
អ៊ីរ៉ង់បដិសេធមិនចុះចាញ់ ខណៈដែលបានគំរាមកំហែងហ៊ុំពទ្ធ័សមុទ្រក្រហមបន្ថែមទៀត
8_16-4_fm-sang_iran.jpg កប៉ាល់ដឹកទំនិញមួយគ្រឿងកំពុងធ្វើដំណើរឆ្លងកាត់ ឈូងសមុទ្រពែរ្ស នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។ រូបថត៖ AP ទីក្រុងតេអេរ៉ង់ក៏បានគំរាមកំហែង​បិទផ្លូវដឹកជញ្ជូនឆ្លង​កាត់សមុទ្រក្រហមបន្ថែម​ទៀត ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនលុបចោលការរឹតបន្តឹងលើកំពង់ផែ និងដែនទឹករបស់អ៊ីរ៉ង់។ សេចក្តី​ប្រកាសពី​បំណងចង់ធ្វើការ​សន្ទនា ប៉ុន្តែបានបដិសេធមិនព្រមចុះចាញ់ ត្រូវបានធ្វើឡើងដោយលោក​ប្រធានាធិបតី Masoud Pezeshkian នៅពេល​ចុះ​ពិនិត្យតំបន់​មួយចំនួននៅទីក្រុងតេអេរ៉ង់ ដែលរងការវាយ​ប្រហារដោយកងទ័ពជើង​អាកាសអាមេរិក និងអ៊ីស្រាអែល​ក្នុងអំឡុងពេលជម្លោះ។ លោក Pezeshkian បានសង្កត់ធ្ងន់ថា គ្មានអំណាចណាមួយអាចបង្ក្រាប ឬបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់បានឡើយ។ រួមជាមួយនឹងការរិះគន់យ៉ាងខ្លាំងចំពោះស្តង់ដារទ្វេ នៅក្នុងប្រព័ន្ធអន្តរជាតិ និងការ​ថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពយោធាប្រឆាំងនឹងប្រទេសដែលមាន​​អធិបតេយ្យ​ លោក​ប្រធានាធិបតី Pezeshkian បានបញ្ជាក់ថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាម ឬបង្ក​អស្ថិរភាពនោះ​ទេ។ អ៊ីរ៉ង់លើកកម្ពស់ការសន្ទនា និងចង់មានទំនាក់ទំនងមាន​លក្ខណៈស្ថាបនាជាមួយបណ្តាប្រទេស។ ​រាល់ឧបាយកលទាំងអស់ ដែលប៉ុនប៉ងដាក់បង្ខំ គាបសង្កត់ និងបង្កសម្ពាធ គឺមិនត្រូវបានទទួលយក ហើយប្រាកដជានឹងទទួល​បរាជ័យ៕  
TAG
VOV/VOVWORLD/អ៊ីរ៉ង់​/បដិសេធ/មិនចុះចាញ់/សមុទ្រក្រហម

More