VOV WorldVOV World
លោកស្រី Park Geun-hye ជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង
20/12/2012 08:23
(VOVworld) – នាយប់ថ្ងៃទី ១៩ ធ្នូ បេក្ខជននៃគណៈ បក្សពិភពលោកថ្មីកាន់អំណាច នៅកូរ៉េខាងត្បូង លោកស្រី Park Geun-hye បានដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១២ នៅ ប្រទេសនេះ។
លោកស្រី Park Geun-hye ជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង
(VOVworld) – នាយប់ថ្ងៃទី ១៩ ធ្នូ បេក្ខជននៃគណៈបក្សពិភពលោកថ្មីកាន់អំណាច នៅកូរ៉េខាងត្បូង លោកស្រី Park Geun-hye បានដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោត ប្រធានាធិបតីឆ្នាំ ២០១២ នៅប្រទេសនេះ។ លោកស្រី Park Geun-hye ទទួលសម្លេង គាំទ្ររបស់អ្នកបោះឆ្នោត ៥១​​.៦% ប្រៀបនឹង ៤៨% គូបដិបក្ខ លោក Moon Jae In របស់គណៈបក្សប្រជាធិបតេយ្យឯកភាព (DUP)។ ដូច្នេះ លោកស្រី  Park Geun-hye ក្លាយទៅជាប្រធានាធិបតីនារីដំបូងក្នុង ប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូង រហូតមក ដល់ពេលនេះ។ លោកស្រី Park Geun-hye នឹងទទួលកាន់ដំណែង នាខែកុម្ភៈ ឆ្នាំ ២០១៣ បន្ទាប់ពី ប្រធានាធិបតីកាន់ អំណាច លោក Lee Myung-bak បញ្ចប់បេសកម្ម ៥ ឆ្នាំ របស់ខ្លួន។ ថ្លែងមតិបន្ទាប់ ពីការជ័យជំនះ សោកស្រី Park Geun-hye បាន ប្រកាសថា៖ នឹងអនុវត្តដ៏ត្រឹមត្រូវ បណ្ដាកិច្ចសន្យា ដែលបានដាកចេញចំពោះ ប្រជាជនកូរ៉េខាងត្បូង៕ លោកស្រី Park Geun-hye បានដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១២ (Image: Internet)