(VOV)_នាថ្ងៃទី១០ មិថុនា នៅទីក្រុងហាណូយ ​ឧបនាយករដ្ឋមន្ត្រីវៀត​ណាម លោក
Vu Van Ninh បានទទួលជួបសន្ទនាជាមួយ​គណៈប្រតិភូឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ចនៃ​មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Jonh Nelmes ដែល​កំពុង​ បំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានវាយតំលៃខ្ពស់ចំពោះរាល់ការជួយឧបត្ថម្ភរបស់ IMF សំរាប់វៀតណាមនា
ពេលកន្លងទៅ។ ទន្ទឹមនឹងនោះ លោក Vu Van Ninh ក៏បានអះអាងថា៖ ​រដ្ឋាភិបាលវៀតណាមនឹងបន្តរក្សារការរាំងស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ លោក ​
Jonh Nelmes បានចាត់ទុកថា៖ ម៉ាក្រូសេដ្ឋកិច្ចរបស់​វៀតណាមកំពុង​អភិវឌ្ឍន៍​ដ៏ល្អប្រសើ អតិផរណាត្រូវបានថយចុះជាច្រើន។ លោក Jonh Nelmes ក៏បាន សម្ដែងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ​​ឧបត្ថម្ភបច្ចេកទេស ផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្ដាក្រសួង ស្ថាប័ន​វៀតណាមនាពេលខាងមុខនេះ៕

ឧបនាយករដ្ឋមន្ត្រីវៀត​ណាម លោក Vu Van Ninh បានទទួលជួបសន្ទនាជាមួយ​គណៈប្រតិភូឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ចនៃ​មូលនិធិរូបីយវត្ថុអន្តរជាតិ(VOV)