VOV WorldVOV World
មានជនចំណាកស្រុកជាច្រើនទៀតស្លាប់នៅសមុទ្រក្រិច
28/01/2016 07:16
(VOVworld) - នាថ្ងៃទី២៧ មករា កងកម្លាំងការពារឆ្នេរ សមុទ្រកិ្រចបានរកឃើញសាកសពរបស់ជនចំណាក ស្រុកចំនួន៦នាក់ ក្នុងនោះមានកុមារាមួយនាក់ក្រោយ ពីនាវាដឹកជញ្ជូនជនទាំងនេះត្រូវលិចនៅតំបន់សមុទ្រ ឆ្ងាយពីកោះKos។
មានជនចំណាកស្រុកជាច្រើនទៀតស្លាប់នៅសមុទ្រក្រិច
សាកសពរបស់ជនចំណាកស្រុកមួយនាក់នៅឆ្នេរសមុទ្រ Izmir របស់ទួរគី (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២៧ មករា កងកម្លាំងការពារឆ្នេរសមុទ្រកិ្រចបានរកឃើញ សាកសពរបស់ជនចំណាកស្រុកចំនួន៦នាក់ ក្នុងនោះមានកុមារាមួយនាក់ ក្រោយ ពីនាវាដឹកជញ្ជូនជនទាំងនេះត្រូវលិចនៅតំបន់សមុទ្រឆ្ងាយពីកោះ Kos។ការលិច នាវានេះកើតឡើងត្រឹម៥ថ្ងៃតែប៉ុណ្ណោះ ក្រោយពីរឿងហេតុដែល មនុស្សចំនួន៤៥ នាក់រួមមានកុមារ២០នាក់បានស្លាប់ដោយលង់ទឹកនៅតំបន់ សមុទ្រឆ្ងាយពីកោះ Kalolimnos។ ដោយមិនអើពើដល់អាកាសធាតុអាក្រក់នៃសិសិររដូវ រលកជនចំណាកស្រុកពី ទួរគីនៅបន្តមកកាន់កោះនានារបស់ក្រិចជារៀងរាល់ថ្ងៃ។តាមតួរលេខរបស់ អ.ស.បថា គិតតាំងពីដើមឆ្នាំនេះមក​ ជនចំណាកស្រុកជាង៤៦ពាន់នាក់បានមក  កាន់ក្រិច ខ្ពស់ជាង៣១ដងបើប្រៀបនឹងបរិមាណជនចំណាកស្រុកមកកាន់ ប្រទេស នេះក្នុងខែមករាឆ្នាំទៅមិញ៕

More