VOV WorldVOV World
មេរោគ H7N9 មិនឆ្លងពីមនុស្សទៅមនុស្សឡើយ
06/04/2013 09:05
(VOVworld) – នាថ្ងៃទី ៥ មេសា អង្គការសុខាភិបាល ពិភពលោក (WHO) បាន អះអាងថា៖ គ្មានសញ្ញាណា មួយឡើយឲ្យឃើញថា៖ បណ្ដាករណីផ្ទុកមេរោគ គ្រុនផ្តាសាយបក្សី H7N9 ឆ្លងពីមនុស្សទៅមនុស្សនៅចិន។
មេរោគ H7N9 មិនឆ្លងពីមនុស្សទៅមនុស្សឡើយ
(VOVworld) – នាថ្ងៃទី ៥ មេសា អង្គការសុខាភិបាលពិភពលោក (WHO) បាន អះអាងថា៖ គ្មានសញ្ញាណាមួយឡើយឲ្យឃើញថា៖ បណ្ដាករណីផ្ទុកមេរោគ គ្រុនផ្តាសាយបក្សី H7N9 ឆ្លងពីមនុស្សទៅមនុស្សនៅចិន។ ក្នុងសន្និសីទ ការសែតនៅទីក្រុង Geneva (ស្វីស) អ្នកនាំ ពាក្យ WHO លោក Gregory Hartl បានអះអាងថា៖ មេរោគ H7N9 មិនឆ្លងពីមនុស្សទៅ មនុស្សនិងមិនអាចក្លាយទៅ ជាមហាអសន្នរោគឡើយ។ ករណីចំនួន ៤ រយ ដែលទាក់ ទងផ្ទាល់ជាមួយអ្នកជំងឺដោយមេរោគ H7N9 កំពុងតាមដានយ៉ាងម៉ត់ចត់។ ប៉ុន្តែ លោក Hartl ក៏បានក្រើនរំលឹកការពិតជាក់ស្តែងមួយទៀតថា៖ ក្នុងចំណោមករីណីផ្ទុកមេរោគ គ្រុមផ្តាសាយបក្សី H5N1 បាន មានករណីចំនួន ៥ ឆ្លងពីមនុស្សទៅមនុស្ស។ ដោយហេតុ នេះ យើងមិន លើកលែងនូវសទ្ធិភាពណាមួយចំពោះមេរោគ H7N9 នេះទេ៕

More