VOV WorldVOV World
មហាពិសាខបូជានៅបណ្តាដំបន់។
05/05/2012 08:32
VOV- ព្រឹកថ្ងៃទី5ឧសភានៅទីក្រុង​ហាណូយ សមាគមពុទ្ឋសាសនាវៀតណាមនិង សមាគមពុទ្ឋ សាសនាទីក្រុង​ហាណូយបានសហការរៀបចំ មហាពិសាខបូជាឆ្នាំ​ ២០១២។ កាលពីព្រលឹមពុទ្ឋ សាសនិកជាច្រើនកុះករមានវត្តមាននៅវត្ត​Quan Su ដើម្បីចូលរួមពិធីនេះ។
មហាពិសាខបូជានៅបណ្តាដំបន់។
ថ្នាក់ដឹកនាំទីក្រុងហាណូយបានជូនពរសមាគមន៍ពុទ្ធសាសនាវៀតណាម។ VOV- ព្រឹកថ្ងៃទី5ឧសភានៅទីក្រុង​ហាណូយ សមាគមពុទ្ឋសាសនាវៀត ណាមនិង សមាគមពុទ្ឋសាសនាទីក្រុង​ហាណូយបានសហការរៀបចំ មហាពិសាខបូជាឆ្នាំ​ ២០១២។កាលពីព្រលឹមពុទ្ឋសាសនិកជាច្រើនកុះករ មានវត្តមាននៅវត្ត​Quan Su ដើម្បីចូលរួមពិធីនេះ។ថ្លែងមតិនៅឪកាសនេះ ឧបនាយករដ្ឋមន្រ្តីវៀត ណាម​ Nguyen Thien Nhan បានសេចក្តីជូនពរចំពោះ មន្រ្តីព្រះសង្ឍក្នុងក្រុម​ប្រឹក្សា​មន្រ្តីសង្ឍ​ ក្រុមប្រឹក្សាអភិបាល សមាគមពុទ្ឋ សាសនាវៀតណាម  ព្រះសង្ឍពុទ្ឋ​សាសនិកវៀតណាម ក្នុងនិងក្រៅប្រទេស។ លោកបានវាយតំលៃខ្ពស់បណ្តា​លទ្ឋផល​ដែល ពុទ្ឋសាសនាវៀតណាម  ទទួលបានក្នុងរយះពេលកកន្លងមក។ ឧបនាយករដ្ឋមន្រ្តី Nguyen Thien Nhan បានអះអាងថា សមាគមពុទ្ឋសាសនា​វៀតណាមបានច​លនាព្រះសង្ឍពុទ្ឋ សាសនិកវៀតណាមនៅទូទាងប្រទេសអនុវត្ត​ច្បាប់របស់រដ្ឋដ៍ត្រឹមត្រូវនិង បំពេញកាតព្វកិច្ចរបស់ពលរដ្ឋនិង​សកម្មចូលរូម​សកម្មភាពមនុស្សធម៍រួម ចំណែក កសាងជីវភាពរស់នៅអារ្យធម៏។​​ លោកបាន​សង្កត់ធ្ងន់​ថា:  “បក្សនិងរដ្ឋវៀតណាមមុនក៍ដួចជាក្រោយគោរពនិងធានាសិទ្ឋិសេរីភាព ខាងជំនឿសាសនារបស់ប្រជាជនព្រមទាំងថែទាំការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមសំរាប់សាសនិកទាំងឡាយ។ បក្សនិងរដ្ឋវៀតណាមបង្កលក្ខណះ សំរាប់សាសនិកទាំងឡាយ បណ្តា​មន្រ្តី ព្រះសង្ឍអនុវត្តល្អនូវការប្រតិបត្តិ សាសនា តាមពាក្សល្លោក​ល្អខាងផ្លូវលោក​ល្អខាងផ្លូវធម៏“។ ក្រុមរថយន្តដំណាងឲ្យខ័ណ្ឌស្រុកចំនួន២៩លើដែនដីទីក្រុងហាណូយបានរៀបចំដង្ហែក្បួន ក្រោយពិធីបណ្ដាក្រុមរថយន្តដំណាងឲ្យខ័ណ្ឌស្រុកចំនួន២៩នៅ ទីក្រុង​ហាណូយបានរៀបចំដង្ហែក្បួនដើម្បីពុទ្ធសាសនិកជាច្រើនកុះករ សប្បាយស្វាគមន៍។ ដំបន់ជាច្រើនក្នុងទូទាំងប្រទេសនាថ្ងៃទី៥ឧសភាក៏បាន រៀបចំដ៏មហោឡារឹក​ មហាពិធីពិសាខបូជាជាមួយសកម្មភាពដ៏សម្បូរបែប។ រួមជាមួយពុទ្ធ​សាសនិក​រាប់លាននាក់ក្នុងទូទាំងប្រទេស ពុទ្ធ សាសនិកនៅទីក្រុងហូជីមិញ​អបអរ​សាទមហាពិធីពិសាខបូជាឆ្នាំ២៥៥៦ ជាមួយសកម្មភាពដ៏សម្បូរបែប។ នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Tan Dung និងសមាជិកអចិន្ត្រៃយ៍គណៈលេខា Le Hong Anh បានផ្ញើកន្ត្រក់ផ្កាអបអរសាទរ ពិសាខបូជា។ នៅវត្ត Phap Lam (Da Nang) នៅ​ក្រុមសាលាភូមិ Tu Dam (ខេត្តThua Thien Hue) និងនៅវត្ត Tam Bao ទីក្រុង Rach Gia ខេត្ត Kien Giang ក្រោយសន្ទរកថារបស់សមាគមន៍ពុទ្ធសាសនាវៀតណាមនិង​សាររបស់ សម្តេចមហាសង្ឃរាជគឺកម្មវិធីលែងសត្វព្រាបនិងឧទ្ទឹសសូម​ប្រសិទ្ធពរ​​ប្រទេសខ្លាំងមាំមួនប្រជាជនសម្បូរធូធា។ ក្រោយពិធីជាផ្លូវការ​នៅ​វត្ត Phap Lam គឺការដង្ហែក្បួនតាមបណ្តោយវិថីនានា៕

More