VOV WorldVOV World
មហាសន្និបាតលើកទី៥សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម
30/12/2013 08:57
Vovworld-នាព្រឹកថ្ងៃទី៣០ធ្នូ មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៥​នៃ​សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានប្ររព្ធឡើងនៅទីក្រុងហាណូយ។
មហាសន្និបាតលើកទី៥សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម
មហាសន្និបាតលើកទី៥សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម (VOV)         Vovworld-នាព្រឹកថ្ងៃទី៣០ធ្នូ មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៥​ នៃ​សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានប្ររព្ធឡើងនៅទីក្រុងហាណូយ។ នេះជា​ព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់គូសសម្គាល់ការអភិវឌ្ឍន៍ថ្មីរបស់សម្ព័ន្ធ​សមាគមក្នុងការងារកិច្ចការបរទេសប្រជាជន រួមចំណែកទៅក្នុងបុព្វហេតុអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមការពារមាតុប្រទេស។ មហាសន្និបាតដំណាងទូទាំងប្រទេសលើក​ ទី​៥​នៃសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានប្រមូលផ្ដុំពិភាគ្សាទិសដៅធំៗ​សំរាប់៥ឆ្នាំខាងមុខជាមួយទស្សនវិស័យអង្វែងកាលជាងនេះ ក្នុងនោះប្រមូលផ្ដុំ​ទៅ​ ក្នុង​ដំណោះស្រាយសំដៅផ្លាស់ប្តូរថ្មីលើកកំពស់ប្រសិទ្ធភាពសកម្មភាពកិច្ចការ បរទេស ពង្រឹងនិងពង្រីកបណ្ដាញមិត្តភក្តិនិងដៃគូអន្តរជាតិ។         ក្នុងឱកាសព្រឹត្តិការណ៍នេះ អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាមមានអត្ថបទ​ ក្រោមចំណងជើងថា ពង្រីកតួនាទីកិច្ចការបរទេសប្រជាជនក្នុងសម័យកាល​ សមាហរណកម្ម។ សូមអញ្ចើញលោកអ្នកនាងតាមដានស្ដាប់៕

More