មហាសន្និបាតបក្សលើកទី ១៤៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី សង្កត់ធ្ងន់លើតួនាទីដឹកនាំលើគ្រប់ជ្រុងជ្រោយ របស់បក្សកុម្មុយនីស្តវៀតណាម
21/01/2026 07:12
(VOVWORLD) - នាថ្ងៃទី ២០ ខែមករា ក្នុងសន្និសីទសារព័ត៌មានបូកសរុបសកម្មភាពការទូតឆ្នាំ ២០២៥ របស់ក្រសួងការបរទេសរុស្ស៊ី ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការរំពឹងទុកចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហានូយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានសង្កត់ធ្ងន់លើតួនាទីដឹកនាំលើគ្រប់ជ្រុងជ្រោយ របស់បក្សកុម្មុយនីស្តវៀតណាម។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ឆ្លើយសំណួររបស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅសហព័ន្ធរុស្ស៊ី ។ រូបថត៖ Tam Hang/VNA លោកមានជំនឿជាក់ថា លទ្ធផលនៃមហាសន្និបាតលើកទី ១៤ នឹងរួមចំណែកដល់ការកសាងផែនការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីក្នុងពេលខាងមុខ។ ក្នុងថ្ងៃដដែលនោះ គេហទំព័ររបស់បក្សកុម្មុយនីស្តសហព័ន្ធរុស្ស៊ី (kprf.ru) និងកាសែតអេឡិចត្រូនិច Rossiyskaya Gazeta (rg.ru) បានចុះផ្សាយអត្ថបទអំពីមហាសន្និបាតបក្សលើកទី ១៤ ដោយវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មី ជាមួយនឹងគោលដៅយកប្រជាជនជាមូលដ្ឋាននៃការអភិវឌ្ឍក្នុងអាណត្តិខាងមុខ។ កាសែត Rossiyskaya Gazeta ក៏បានកត់សម្គាល់ថា ទិសដៅធំៗជាច្រើននៃមហាសន្និបាតលើកទី ១៤ គឺសំដៅទៅរកការលើកកម្ពស់គុណភាពធនធានមនុស្ស អភិវឌ្ឍន៍គ្រឹះស្ថានអប់រំនិងវប្បធម៌ និងលើកទឹកចិត្តដល់បុគ្គលដែលមានភាពសកម្ម និងច្នៃប្រឌិត៕
TAG
VOV/VOVworld/មហាសន្និបាតបក្សលើកទី ១៤/រុស្ស៊ី/តួនាទីដឹកនាំ/បក្សកុម្មុយនីស្តវៀតណាម
Related






