មហាសន្និបាតអ.ស.បអំពាវនាវគោរពសិទ្ធិគតិយុត្តិ។
25/09/2012 08:05
VOV-បណ្ដាថ្នាក់ដឹកនាំពិភពលោកបានសន្យាធានា គោលការណ៍សិទ្ធិគតិយុត្តិនិងចាត់ទុកនេះជាកត្តាសារវន្ត ដើម្បីទប់ស្កាត់សង្គ្រាមជំរុញកំណើនសេដ្ឋកិច្ចនិង អភិវឌ្ឍន៍ចីរភាព។

មហាសន្និបាតអ.ស.បអំពាវនាវគោរពសិទ្ធិគតិយុត្តិ។ VOV-បណ្ដាថ្នាក់ដឹកនាំពិភពលោកបានសន្យាធានាគោលការណ៍សិទ្ធិ គតិយុត្តិនិងចាត់ទុកនេះជាកត្តាសារវន្តដើម្បីទប់ស្កាត់សង្គ្រាមជំរុញកំណើន សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ចីរភាព។ កិច្ចសន្យានេះត្រូវបាននាំចេញនៅកិច្ចប្រជុំ កំពូលអំពីសិទ្ធិគតិយុត្តិដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៥កញ្ញា(តាមម៉ោង វ៉ាស៊ីងតោន)ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៦៧របស់មហាសន្និបាតអ.ស.ប។ ក្នុងបទថ្លែងមតិបើកសម័យប្រជុំ អគ្គលេខាធិការអ.ស.ប Ban Ki Moon បាន អំពាវនាវឲ្យប្រទេសសមាជិកអនុវត្តសិទ្ធិគតិយុត្តិដោយសមភាពនៅថ្នាក់ជាតិនិងអន្តរជាតិទន្ទឹមនឹងនោះពង្រីកបទដ្ឋានសិទ្ធិគតិយុត្តិខ្ពស់បំផុតក្នុងដំណើរការ ចេញសេចក្តីសំរេច។ “ខ្ញុំសង្ឃឹមថាយើងនឹងកសាងបានរបៀបទាក់ទងថ្មីនិងជិតស្និទ្ធក្នុងការបង្កើន សិទ្ធិគតិយុត្តិនិងអនុវត្តយុត្តិធម៍ហើយតាមនោះអាចធានាសន្តិភាពអភិវឌ្ឍន៍និង សិទ្ធិមនុស្ស។” តាមអគ្គលេខាធិការអ.ស.ប Ban Ki Moon ថា ក្នុងវិស័យសិទ្ធិគតិយុត្តិនៅថ្នាក់ អន្តរជាតិ បណ្ដាប្រទេសត្រូវគោរពសាលក្រមរបស់តុលាការយុត្តិធម៍អន្តរជាតិ (ICJ)។ ស្ដីពីបញ្ហានេះ ប្រធាន ICJ លោក Peter Tomka បានសង្កត់ធ្ងន់ថា៖ “ការដោះស្រាយជំលោះនៅតុលាការយុត្តិធម៍អន្តរជាតិបានរួមចំណែកធូស្រាល ភាពតានតឹងរវាងបណ្ដាប្រទេស ពិសេសគឺក្នុងករណីមានជំលោះអំពីអធិបតេយ្យ ភាពរឺដែនសមុទ្រ៕”
Related






