VOV WorldVOV World
មហាសន្និបាតតំណាងទូទាំងប្រទេសចិនលើកទី ១៨ បានបញ្ចប់
14/11/2012 11:39
(VOVworld) – នាព្រឹកថ្ងៃទី ១៤ វិច្ឆិកា នៅរដ្ឋធានី ប៉េកាំង មហាសន្និបាតតំណាង ទូទាំងប្រទេសចិន លើកទី ១៨ បានបញ្ចប់ ។
មហាសន្និបាតតំណាងទូទាំងប្រទេសចិនលើកទី ១៨ បានបញ្ចប់
(VOVworld) – នាព្រឹកថ្ងៃទី ១៤ វិច្ឆិកា នៅរដ្ឋធានី ប៉េកាំង មហាសន្និបាតតំណាង ទូទាំងប្រទេសចិនលើកទី ១៨ បានបញ្ចប់ ។ ក្នុងពិធីបិទ មហាសន្និបាតលើកនេះ បានអនុម័ត្តលើរបាយការណ៍នយោបាយ របាយការណ៍ការងាររបស់គណៈកម្មា ធិការត្រួតពិនិត្យមជ្ឍឹម នីរិកាលទី ១៧ សេចក្តីសម្រេចចិត្តអំពីលក្ខ័ន្តិកៈបក្ស (វិសោធនកម្ម) និង ជ្រើសតាំងគណៈកម្មាធិការមជ្ឍឹមបក្សកម្មុយនិស្តចិននីតិកាល ទី ១៨ ។ សេចក្តីសម្រេចចិត្ត របស់មហាសន្និបាតលើកទី ១៨ បានលើកច្បាស់ថា៖ បក្សកម្មុយនិស្តចិនដំណើរ ការធ្វើវិសោធនកម្មលក្ខ័ន្តិកៈបក្ស ក្នុងនោះ ចាត់ទុក កោលនយោបាយ “បើកទ្វា” គឺជាផ្លូវសំខាន់បំផុត ដើម្បីកសាងប្រទេសចិនឲ្យខ្លាំង ក្លាថែមទៀត។ ទន្ទឹមនឹងនោះ បក្សកម្មុយនិស្តចិនយកចិត្តទុកដាក់ពិសេសដល់ ទស្សនៈវិស័យអភិវឌ្ឍន៍បច្ចេកទេស ដូចជា ផ្នែកមួយក្នុងការងារកសាងបក្ស។ តាមផែនការ នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា គណៈកម្មាធិការមជ្ឍឹមបក្ស នីតិកាលទី ១៨ ប្រជុំជាលើកដំបូង និងដំណើរការបោះឆ្នោតការិយាល័យនយោបាយ គណៈកម្មាធិការ អចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងអគ្គលេខាបក្សកម្មុយនិស្តចិន៕

More