VOV WorldVOV World
មហោស្រព​កាសែត L’humanité ២០១២
16/09/2012 08:36
នាយប់ថ្ងៃទី ១៥ កញ្ញា នៅសួនឧទ្យាន La Courneuve ជាយទីក្រុង​បារីស(បារាំង) ត្រូវបានប្រព្រឹត្តទៅ មហោស្រព​កាសែត L’humanité ​ ២០១២ ​ដោយគណះបក្ស កុម្មុយនីស្តបារាំងរៀបចំឡើង ជាមួយការចូលរួមរបស់​គណបក្សឆ្វែងនិយមនានាលើ ពិភពលោក។
មហោស្រព​កាសែត L’humanité ២០១២
នាយប់ថ្ងៃទី ១៥ កញ្ញា នៅសួនឧទ្យាន La Courneuve ជាយទីក្រុង​បារីស(បារាំង)  ត្រូវបានប្រព្រឹត្តទៅ មហោស្រព​កាសែត L’humanité  ​ ២០១២ ​ដោយគណះបក្ស កុម្មុយនីស្តបារាំងរៀបចំឡើង ជាមួយការចូលរួមរបស់​គណបក្សឆ្វែងនិយមនានាលើ ពិភពលោក។ មហោស្រពឆ្នាំនេះ ដោយមានប្រធានបទ៖ ផ្លាស់ប្តូរ ស្នីទ្ធស្នាល និង សាមគ្គីភាព ប្រព្រឹត្តទៅក្នុងរយះពេល ៣ថ្ងៃ ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ កញ្ញា ជាមួយ សកម្មភាពជាច្រើន ដូចជា៖​តាំងពិព័រណ៍ ពិភាក្សា សម្ដែងសិល្បះ…។ល។ ថ្លែងមតិ នៅទីនេះ លោក ​Pham Ba Thinh អគ្គនិពន្ធនាយករង កាសែត Nhan Dan (វៀតណាម)​  បាន​ប្រគល់​ជូនមេដាយអនុស្សាវរីយ៍ ដល់មិត្តបារាំងនិងវៀតណាមចំនួន ៤នាក់  ដោយសារ មានការតភ្ជាប់ ជួយឧបត្ថម្ភបណ្ដាស្ថាប័នដំណាងរបស់វៀតណាមនៅ​បារាំង ពិសេសគឺកាសែត Nhan Dan ។ លោកស្រី Helene Luc ប្រធាន​សមាគមនិត្ត ភាពបារាំង-វៀតណាម បានថ្លែងមតិ ថា៖          “ប្រទេសវៀតណាម ប្រហែលជិតស្និទ្ធជាមួយខ្ញុំអស់១ជីវិត។ ពីពេលអាយុ ១៥ឆ្នាំ  ខ្ញុំបានចុះផ្លូវ  ទៅដង្ហែរប្រឆាំងសង្គ្រាមនៅវៀតណាម និងរហូតមកដល់​ឥឡូវនេះ  ខ្ញុំនៅតែស្រឡាញ់ប្រទេសមិត្តណាស់។ យើងខ្ញុំនឹងបន្តផ្ដល់​សេចក្ដីស្នេហ៍នោះ  អោយបណ្ដាជំនាន់កូន ចៅរបស់ខ្លួនតទៅទៀត៕” មហោស្រពកាសែត L’humanité ២០១២ (http://www.tinmoi.vn)