VOV WorldVOV World
មហោស្រពខ្សែភាពយន្តវៀតណាមលើកទី១៨បានប្រារព្ធឡើងនៅទីក្រុង Ha Long
15/10/2013 08:41
Vovworld-“ភាពយន្តវៀតណាម-ជនជាតិមនុស្សសាស្ត្រការច្នៃប្រឌិត​សមាហរណកម្ម”ជាសាររបស់មហោស្រពខ្សែភាពយន្តវៀតណាមលើកទី១៨
មហោស្រពខ្សែភាពយន្តវៀតណាមលើកទី១៨បានប្រារព្ធឡើងនៅទីក្រុង Ha Long
មហោស្រពខ្សែភាពយន្តវៀតណាមលើកទី១៨បានប្រារព្ធឡើងនៅទីក្រុង Ha Long (sukiennong.vn)         Vovworld-“ភាពយន្តវៀតណាម-ជនជាតិមនុស្សសាស្ត្រការច្នៃប្រឌិត​សមាហរណកម្ម”ជាសាររបស់មហោស្រពខ្សែភាពយន្តវៀតណាមលើកទី១៨ ដែលបានប្រារព្ធឡើងនាយប់ថ្ងៃទី១៤តុលានៅទីក្រុង Ha Long ខេត្ត Quang Ninh។ មុននឹង​ ប្រារព្ធពិធីមហោស្រពខ្សែភាពយន្តវៀតណាមលើកទី១៨ជនចូលរួមទាំង ឡាយបានក្រោកឈរស្មឹងស្មាតរយៈពេល១នាទីដើម្បីរំលឹក​វិញ្ញាណក្ខ័ន្ធនាយឧត្តម សេនីយ៍ Vo Nguyen Giap។ មហោស្រពខ្សែភាពយន្ត​លើក​ទី១៨បានទាក់ទាញខ្សែ ភាពយន្តចំនួន១៣៩របស់សហគ្រាសភាពយន្តលើ​ទូទាំងប្រទេស។ លោក Hoang Tuan Anh រដ្ឋមន្ត្រីក្រសួងវប្បធម៍-កីឡានិង​ទេសចរណ៍វៀតណាមបានឲ្យដឹងថា៖         “ក្នុងអំឡុង៦០ឆ្នាំកន្លងមក ភាពយន្តវៀតណាមជានិច្ចកាលរួមដំណើរជា​មួយ​ ការ​កសាងនិងការពារមាតុប្រទេស។ រហូតមកដល់ថ្ងៃនេះ ជាផ្នែកសិល្បៈចំរុះ ដែលមានការជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ជីវភាពសង្គមជាស្មារតីប្រជាជាតិ ភាព យន្តវៀត​ណាម​ជាឧបករស័ក្តសិទ្ធិនិងប្រសិទ្ធភាពដើម្បីផ្សព្វផ្សាយអំពិទឹកដី មនុស្សនិងវប្បធម៍វៀតណាមចំពោះមិត្តភ័ក្តអន្តរជាតិ៕”