មហោស្រពមិត្តភាពប្រជាជនវៀតណាម–ឡាវលើកទី ៣ បានបិទ
21/07/2012 08:33
មហោស្រពមិត្តភាពប្រជាជនវៀតណាម–ឡាវលើកទី ៣ (ចាប់ពីថ្ងៃទី ១៦ ដល់ទី ២០ កក្កដា) បានបិទនាយប់ ថ្ងៃទី ២០ កក្កដា នៅទីក្រុង Tuyen Quang ភាគខាងជើង វៀតណាម។

មហោស្រពមិត្តភាពប្រជាជនវៀតណាម–ឡាវលើកទី ៣ (ចាប់ពីថ្ងៃទី ១៦ ដល់ទី ២០ កក្កដា) បានបិទ នាយប់ថ្ងៃទី ២០ កក្កដា នៅទីក្រុង Tuyen Quang ភាគខាងជើងវៀត ណាម។ ថ្លែងមតិក្នុងពិធីបិទ រដ្ឋមន្ត្រីក្រសួងអប់រំនិងកីឡាឡាវនិងជា ប្រធានមជ្ឃឹម សមាគមមិត្តភាពឡាវ–វៀតណាម លោក Phankham Viphavan បានអះអាងថា៖ “មហោស្រពមិត្តភាពលើកនេះគឺជាឱកាសល្អ ដើម្បីវៀតណាមនិងឡាវរំលឹកឡើងវិញ ប្រពៃណីទំនាក់ទំនងមិត្តភាពដ៏មហិមាចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យរវាងប្រទេសទាំង ២ និងប្រជាជននៃប្រទេសទាំង ២ ឡាវ–វៀតណាម ដែលលោកប្រធានហូជីមិញ ប្រធាន Kaysone Phomvihane ប្រធាន Suvanuvong បាន បង្កើត។ នាបច្ចុប្បន្ន ប្រពៃណីនេះបានក្លាយទៅជាកេរ្ត៍មរតកថ្លៃថ្នូរ ជាកត្តាមួយក្នុង ចំណោមកត្តាសម្រេចកំណត់នៃជ័យជំនះរបស់បដិវត្តវៀតណាមនិង ឡាវ៕” ក្នុងឱកាសនេះ តាងនាមបក្សនិងរដ្ឋឡាវ រដ្ឋមន្ត្រី Phankham Viphavan បានប្រគល់ គ្រឿងឥស្សរិយយស Isala ថ្នាក់ទី ៣ ជូនសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមនិង មជ្ឃឹមសមាគមមិត្តភាពវៀតណាម–ឡាវ៕ មហោស្រពមិត្តភាពប្រជាជនវៀតណាម–ឡាវលើកទី ៣ (ចាប់ពីថ្ងៃទី ១៦ ដល់ទី ២០ កក្កដា) បានបិទ នាយប់ថ្ងៃទី ២០ កក្កដា នៅទីក្រុង Tuyen Quang ភាគខាងជើងវៀតណាម។ (Image: Internet)
Related





