VOV WorldVOV World
មហោស្រពមិត្តភាពយុវជនអន្តរជាតិបានបិទ។
07/06/2013 09:14
VOV-នាថ្ងៃទី៦មិថុនា មហោស្រពមិត្តភាពយុវជនអន្តរជាតិដែលបានរៀបចំ​នៅ​ខេត្ត Binh Phuoc ភាគខាងត្បូងវៀតណាមបានបិទក្រោយរយៈពេល៣ថ្ងៃ​ធ្វើ​សកម្មភាពពោពេញទៅដោយអត្ថន័យ។
មហោស្រពមិត្តភាពយុវជនអន្តរជាតិបានបិទ។
មហោស្រពមិត្តភាពយុវជនអន្តរជាតិបានបិទ។ (baomoi.vn)         VOV-នាថ្ងៃទី៦មិថុនា មហោស្រពមិត្តភាពយុវជនអន្តរជាតិដែលបានរៀបចំ ​នៅ​ខេត្ត Binh Phuoc ភាគខាងត្បូងវៀតណាមបានបិទក្រោយរយៈពេល៣ថ្ងៃ​ធ្វើ​សកម្មភាពពោពេញទៅដោយអត្ថន័យ។ មហោស្រពមានការចូលរួមរបស់ដំណាង​ចំនួន១៧៩នាក់ជាកម្មាភិបាលសម្ព័ន្ធយុវជន កម្មាភិបាលសមាគមឆ្នើមខេត្ត​មួយ ចំនួនរបស់កម្ពុជា ឡាវនិងខេត្ត Binh Phuoc វៀតណាម។ ថ្លែងមតិនៅពិធីបិទ លោក Ton Ngoc Hanh លេខាសម្ព័ន្ធយុវជនខេត្ត Binh Phuoc បានអះអាងថា​ចំណងមិត្តភាព ជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-កម្ពុជា​វៀត ណាម-ឡាវគឺជាទ្រពសម្បត្តិមិនអាចកាត់ថ្លៃបានដែលជំនាន់មុន​បាន​បន្សល់ទុក ឲ្យជំនាន់បច្ចុប្បន្ន។​ទំនាក់ទំនងរវាងបណ្ដាអង្គការនយោបាយសង្គម​របស់វៀត ណាម-ឡាវ-កម្ពុជានិយាយរួមនិងខេត្ត Binh Phuoc និយាយដោយ​ឡែក​បានកើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកជាក់ស្ដែងលើកកំពស់ការយល់ដឹង​របស់ ប្រជាជនគ្រប់ស្រទាប់ពិសេសគឺជំនាន់វ័យក្មេងអំពីប្រពៃណីសាមគ្គីភាពជួយ ឧបត្ថម្ភគ្នាទៅវិញទៅមក៕