VOV WorldVOV World
មីយ៉ាន់ម៉ាៈ គណៈបក្ស NLD ដណ្តើមបានជ័យជំនេះក្នុងការបោះឆ្នោតបំពេញបន្ថែម
03/04/2012 08:40
(VOV)-នាថ្ងៃទី ២មេសាគណៈកម្មាធិការរៀបចំការបោះ ឆ្នោតសហភាព មីយ៉ានម៉ាបានប្រកាសជាផ្លូវការថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជា ធិបតេយ្យ (NLD) ប្រឆំាង ដណ្តើមបានកៅអីភាគច្រើនក្នុងការបោះឆ្នោត បំពេញបន្ថែមនៅប្រទេសនេះ
មីយ៉ាន់ម៉ាៈ គណៈបក្ស NLD ដណ្តើមបានជ័យជំនេះក្នុងការបោះឆ្នោតបំពេញបន្ថែម
លោកស្រីAung San Suu Kyi  (រូបថតៈInternet) (VOV)-នាថ្ងៃទី ២មេសា គណៈកម្មាធិការរៀបចំការបោះឆ្នោតសហភាពមីយ៉ានម៉ា បានប្រកាសជាផ្លូវការថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD)ប្រ ឆំាង ដណ្តើមបានកៅអីភាគច្រើនក្នុងការបោះឆ្នោតបំពេញបន្ថែមនៅប្រទេសនេះ។  តាមលទ្ធផលដំបូងដែលបានប្រកាសជាសាធារណៈ នៅស្ថានីយ៌វិទ្យុនិងទូរទស្សន៌ ជាតិមីយ៉ាន់ម៉ាក្នុងកៅអីចំនួន៤៥ត្រូវបានជ្រើសរើសបំពេញបន្ថែម គណបក្ស NLD ដណ្តើមបានកៅអីចំនួន ៤០ និងលោកស្រីAung San Suu Kyi ទទួលបានសំលេង គាំទ្រចំនួន៨៥%។ ក៏ក្នុងថ្ងៃដដែល សហគមន៌អន្តរជាតិបានសម្តែងនូវការគាំទ្រចំ ពោះការបោះឆ្នោតរដ្ឋសភា បំពេញបន្ថែមនេះរបស់មីយ៉ាន់ម៉ា។អគ្គលេខាធិការអា ស៊ាន Surin Pitsuwan ឲ្យដឹងថា អ្នកសង្កេតការរបស់អាស៊ានចំនួន ៣នាក់សុទ្ធតែ ជូនដំណឹងថា ការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូន៕